អ្នកចាត់ការសញ្ជាតិវែល Ryan Giggs បានជំរុញឱ្យអតីតក្រុមបិសាចក្រហម Manchester United របស់ខ្លួនចុះហត្ថលេខានាំយកកីឡាករពីររូបកំលុងពេលទីផ្សារដោះដូរកីឡាករកំពុងបើកដំណើរ ការនៅខែមករានេះគឺទី១ ខ្សែបម្រើសញ្ជាតិអង់គ្លេសវ័យ ២៤ឆ្នាំ Jack Grealish របស់ Aston Villa និងខ្សែបម្រើ-ប្រយុទ្ធ James Maddison របស់ Leicester City ។

វីរបុរសក្រុមបិសាចក្រហម ជឿជាក់ថាវត្តមានរបស់ Grealish និង Maddison អាចដោះស្រាយបញ្ហានៅតំបន់បម្រើ-ការពារដែលរូបលោកមើលឃើញថាក្រុមកំពុងតែមានចំនុចខ្វះខាត និងត្រូវកែលំអរ។

កាលពីថ្ងៃអង្គារ Giggs បានប្រាប់ beIN Sports ថា: ខ្ញុំគិតថា (Solskjaer) គួរមានកីឡាករបន្ថែមដើម្បី ផ្លាស់ប្តូររបៀបលេងនិងឪកាសចាប់ដៃគូគ្នា។ ទោះបីជាមាន Pogba ប៉ុន្តែកីឡាករទាំងពីររូបអាច និងធ្វើអោយទម្រង់លេងរបស់ក្រុមមានការកែប្រែ បន្ទាប់ពីរងរបួសរបស Paul Pogba និង Scott MacTominay និង Jesse Lingard ហើយតួនាទីលេខ១០ ជាចំនុចសំខាន់ត្រូវបានលើកយកមកចោតសួរ។

យ៉ាងណាមិញបន្ទាប់ពី Grealish និង Maddison, នៅតែបន្តកិច្ចចរចារខ្សែបម្រើ Bruno Fernandes របស់ Sporting Lisbon។

ប្រភព៖ Futaa