ប្រភពពីគេហទំព័រ Mirror បានចុះផ្សាយថាៈ កំលុងពេលទីផ្សារដោះដូរកីឡាករកំពុងបើកនៅខែមករា ២០២០ នេះ ប្រធានក្រុមកាំភ្លើងធំ Arsenal គឺខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ត្រូវបានក្រុមការពារតំណែងជើងឯក La Liga ដាក់នៅលើកំពូលតារាងបញ្ជីចង់បានរបស់ពួកគេ។

Barcelona កំពុងដុតដៃដុតជើងសម្លឹងរកខ្សែប្រយុទ្ធឆ្នើមម្នាក់ ដើម្បីជំនួស Luis Suarez ដែលអវត្តមានពេញមួយរដូវកាលក្រោយវះកាត់បញ្ហារបួសជង្គង់។ ដូច្នេះពេលនេះ Arsenal កំពុងប្រឈមបញ្ហាសំខាន់នោះគឺត្រូវរកវិធីដើម្បី បញ្ចុះបញ្ចូលដើម្បីរក្សាទុកប្រធានក្រុម និងជាអតីកីឡាក្រុម Dortmund អោយបន្តលេងនៅទឹកដី Emirate Stadium ជាបន្តទៅទៀត។

កីឡាករអន្តរជាតិហ្គាបុងរូបនេះនៅសល់កិច្ចសន្យារយៈពេល ១៨ខែទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់ខ្លួន និងមិនទាន់យល់ព្រមលើការបន្តកិច្ចព្រមព្រៀងថ្មីនៅឡើយទេ។ដូច្នេះក្រុមរបស់គ្រូបង្វឹក Mikel Arteta កំពុងតែពិចារណាថានិងលក់រូបគេចេញ រឺមិនដូច្នោះក្រុមនិងមិនទទួលបានប្រាក់ពីតម្លៃខ្លួនរបស់ Aubayemang បន្តិចណានោះទេ។

ប្រភព៖​ Mirror