អតីតខ្សែបម្រើ Darren Fletcher បាននិយាយថាបរាជ័យចុងក្រោយក្នុងផ្ទះខ្លួនឯងកាលពីយប់មិញរបស់ក្រុមបិសាចក្រហម Manchester United បានធ្វើការប្រៀបធៀបស្ថានភាព និងបរិយាកាសនៅទូទាំងកីឡាដ្ឋាន Old Trafford ប្រែក្លាយជាអាប់អួរបំផុតមិនធ្លាប់មាន ។

ក្រុមម្ចាស់ផ្ទះ Manchester United របស់លោក Ole Gunnar Solskjaer បានចាញ់ក្រុមភ្ញៀវ Burnley ក្នុងលទ្ធផល ២ទល់និង០ ហើយជាជ័យជំនះជាលើកដំបូងបំផុតសម្រាប់ក្រុមរបស់ពួកគេ។

បរាជ័យនេះបានធ្វើឲ្យពួកគេកើនគម្លាតរហូតដល់ទៅ ៦ ពិន្ទុពីក្រុមកំពូលទាំង៤​ដែលមាន​ឪកាស​បានកៅអីទៅលេងនៅក្របខណ្ឌ Champions League រដូវកាលក្រោយ។លោក Fletcher សមាជិកជ័យលាភីលីកកំពូលអង់គ្លេស ៥ សម័យបានបន្ថែមថាៈវាពិតជាដូចផ្សែងពុល និង ធ្វើអោយ​បរិយាកា​ស​ក្លាយ​ទៅ​​ជារឿងស្រពាប់ស្រពោននិងអាក្រក់បំផុតសម្រាប់អ្នកគាំទ្រ។

ចាប់តាំងពីគ្រូបង្វឹកសញ្ជាតិន័រវេលោក Solskjaer ត្រូវបានតែងតាំងជាគ្រូបង្វឹកអចិន្ត្រៃយ៍កាលពីខែមីនាឆ្នាំមុនMan. United បានចាញ់ការប្រកួត Premier League ១២ ដងរួចទៅហើយនិងឈ្នះ១១ដងប៉ុណ្ណោះ ។

បច្ចុប្បន្នក្រុមម្ចាស់ជើងឯកអង់គ្លេស១៣សម័យមួយនេះស្ថិតនៅលំដាប់ទី ៥ ក្នុង​តារាង​ពោលគឺមានគម្លាតពីក្រុមកំពូលតារាង Liverpool រហូត៣០ពិន្ទុខណៈក្រុមលោក Jurgen Klopp នៅ ២ ប្រកួតក្នុងដៃ៕

ប្រភព:BBC