ទីបំផុតអធិរាជស Real Madrid បានឡើងមកឈរនៅទីកំពូលតារាង La Liga ហើយក្រោយពីផ្តួលក្រុម Valladolid ក្នុង លទ្ធ ផល ១ទល់និង០កាលពីថ្ងៃអាទិត្យ ទី២៦មករា ២០២០ម្សិលមិញនេះ។

ជ័យជំនះ សប្តាហ៏​ទី២១​នេះធ្វើអោយក្រុមរបស់គ្រូបង្វឹកលោក Zinedine Zidane ទទួលបាន ៣ ពិន្ទុនៅពីលើក្រុម ការពារ​តំណែង​ជើងឯក Barcelona ក្រោយរងបរាជ័យក្នុងលទ្ធផល ២ទល់និង០ នៅ ទឹកដី Valencia កាលពីថ្ងៃសៅរ៍។

Casemiro មានឪកាសរកគ្រាប់បាល់តែតបញ្ចូលទី១គ្រាប់នាំមុខអោយក្រុមភ្ញៀវ ក្រោយការបញ្ចូនបាល់​ ហ្វ្រីឃីករបស់ Kroos មិនត្រូវបានអនុញ្ញាតក្រោយមានអន្តរាគមន៏ពីវីដេអូជំនួយការអាជ្ញាកណ្តាល ​(VAR)ថាជាបាល់ offside ។

យ៉ាងណាមិញការខិតខំប្រឹងប្រែងរបស់ ReaL Madrid ធ្វើបានសម្រេចចគ្រាប់បាល់ដ៏សំខាន់​នៅនាទីទី៧៨ របស់កីឡាករខ្សែការពារវ័យ៣០ឆ្នាំ Nacho Fernandez បន្ទាប់ពីការបញ្ជូនបាល់ពីខ្សែបម្រើ Toni Kroos ដដែល និង ​ជាគ្រាប់បាល់ដំបូងក្រោយខកខានរយៈពេល ២ ឆ្នាំមកនេះ៕

ប្រភព៖ bbc