បិសាចក្រហម Manchester United បានចុះហត្ថលេខាខ្ចីជើងអតីតខ្សែប្រយុទ្ធ Watford កីឡាករ Odion Ighalo ពីក្លិបនៅលីកកំពូលចិនគឺ Shanghai Shenhua ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល២០១៩-២០២០នេះ។
យ៉ាងណាកិច្ចព្រមព្រៀងក្នុងការនាំយកកីឡាករអន្តរជាតិនីហ្សេរីយ៉ាវ័យ ៣០ ឆ្នាំរូបនេះមកកាន់ទឹកដី Old Trafford នៅមិនមានជម្រើសក្នុងការទិញផ្តាច់ជាអចិន្រ្តៃយ៏ទេ។
Ighalo ដែលកំពុងស្ថិតនៅក្នុងប្រទេសចិននៅឡើយប៉ុន្តែត្រូវបានគេរំពឹងថានឹងហោះហើរទៅកាន់ចក្រភពអង់គ្លេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខរកបាន ៣៩ គ្រាប់ក្នុង ៩៩ ប្រកួតសម្រាប់ Watford ចន្លោះឆ្នាំ ២០១៤ និង ២០១៧ ។
Ighalo បានផ្លាស់ទៅលេងនៅលីកកំពូលចិន Chinese Super League ក្នុងឆ្នាំ ២០១៧ ដំបូងជាមួយ Changchun Yatai បន្ទាប់មក២ រដូវកាលបន្ទាប់គាត់បានផ្លាស់ទៅShanghai Shenhua និងរកបាន ១០ គ្រាប់ក្នុង ១៩ ប្រកួតចុងក្រោយ៕
ប្រភព:BBC