ប្រភពព័ត៌មានអេស្បាញ El Desmarque បានចុះផ្សាយថាកីឡាករខ្សែប្រយុទ្ធ Gabriel Martinelli បានទាក់ទាញចំណាប់អារម្មណ៍ក្រុម Real Madrid ក្រោយពីរូបគេបានបង្ហាញទម្រង់លេងល្អនៅរដូវកាលនេះ។

អ្នកចាត់ការទូទៅលោក Zinedine Zidane បានបើកឪកាស អោយ Jovic ផ្ទេរទៅក្លឹបផ្សេងក្នុងលក្ខណ្ឌ ខ្ចីជើងកាលពីខែមករា តែពេលនេះគោលដៅអាទិភាពចរចារលើកីឡាករ Martinelli គឺកំពុងតែដំណើរការទៅមុខហើយដើម្បីនាំយករូបគេមកបំពេញចន្លោះប្រហោងដែលក្រុមកំពុងមាន។

កីឡាករវ័យ១៨ឆ្នាំ សញ្ជាតិប្រេស៊ីលរូបនេះបានចុះកុងត្រាជាមួយក្រុម Arsenal ពីក្លឹប Ituano នៅប្រេស៊ីលកាលពីរដូវក្តៅមុននិងបានរកគ្រាប់បាល់ ១០ គ្រាប់ក្នុងការបង្ហាញខ្លួនជម្រើសដំបូងសម្រាប់ក្រុមកាំភ្លើងធំ។

ទោះបីជាខ្សែប្រយុទ្ធជម្រើសដំបូងរបស់ពួកគេបច្ចុប្បន្នគឺ Karim Benzema មានទម្រង់លេងល្អដោយរកបាន ១៨ គ្រាប់ពី ២៩ ប្រកួតនៅរដូវកាលនេះ ខណៈLuka Jovic ហាក់មិនទាន់បង្ហាញទម្រង់លេងអោយបានពេញចិត្តនៅឡើយទេ។

ប្រភព៖ Foxstarasia