ភ្នំពេញ៖ ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បានប្រជែងឡើងដល់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសបន្តហើយ នាល្ងាចថ្ងៃសៅរ៍ ក្រោយយកឈ្នះក្រុម Young Gun FT យ៉ាងស្វិតស្វាញបំផុតដោយលទ្ធផល១ទល់០។

លោក លឹម តាំង ប្រធានក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បានថ្លែងឲ្យដឹងក្រោយបញ្ចប់ការប្រកួតថ្ងៃទី១ថា ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A នៅក្នុងឆ្នាំ២០២០នេះ មានសង្ឈឹមខ្ពស់ដើម្បីគ្រងតំណែងជើងឯកជាលើកទី២ ខណៈការត្រៀមខ្លួនក្នុងឆ្នាំ២០២០នេះ កាន់តែល្អប្រសើរជាងមុនៗទាំងទម្រុងលេង និងចិត្តសាស្ត្រនៃប្រកួត ។

លោក បញ្ជាក់ទៀតថា សម្រាប់ជំនួបវគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃប្រកួតទី២ ក្រុមរបស់លោក នឹងបន្តជួបក្រុមខ្លាំងមកពីបណ្តាខេត្តដូចគ្នាដែលមាន សមត្ថភាពខ្លាំងជាងក្រុម Young Gun FT នេះទៅទៀត ហើយជំនួបនោះក៏ជាក្តីបារម្មណ៍ខ្លាំងដែរ ខណៈខ្សែការពារឆ្នើមក្នុងក្រុមម្នាក់បានអវត្តមានមិនបានចូលរួមប្រកួតដោយមានធុរៈផ្ទាល់ខ្លួន។ ដូច្នោះយើង នឹងលេងយកទម្រុងការពារច្រើនជាងវាយសម្រុកទៅគូប្រកួត ដើម្បីដណ្តើមបានជ័យជំនះឆ្ពោះទៅរកការគ្រងតំណែងជើងឯកទូទាំងប្រទេសជាលើកទី២ដោយឈ្នះប្រាក់រង្វាន់១៥០០០ដុល្លារ។

ជាមួយគ្នានេះដែរ បន្ទាប់ពីការប្រកួតបាល់ទាត់ Tiger Street Football 2020 ដ៏អស្ចារ្យនេះ ក៏មានការប្រគុំតន្រ្តីដ៏កក្រើកអមជាមួយព្រឹត្តិការណ៍បាល់ទាត់នេះផងដែរ។ ដោយការប្រគុំតន្ត្រីនោះ មានវត្តមានកំពូលតារាចម្រៀងជាច្រើនដួងដែលកំពុងតែពេញនិយមគាំទ្រពីសំណាក់យុវវ័យទូទាំងប្រទេស មានដូចជា កំពូលតារាចម្រៀង លោក ព្រាប សុវត្តិ អ្នកនាង ឱក សុគន្ធកញ្ញា លោក ខេមរៈ សិរីមន្ត កញ្ញា ពេជ្រ សោភា និងលោក ហ្សូណូ រួមទាំងតារាកិត្តិយសជាច្រើនដួងទៀត។ កំពូលតារាចម្រៀងជាច្រើនដួងនេះ នឹងនាំយកទឹកដមសំឡេងដ៏ក្រអួនជាមួយនិងការសម្តែងដ៏ប៉ិនប្រសប់ធ្វើឲ្យអ្នកចូលទស្សនាមានភាព សប្បាយរីករាយភ្លេចអស់ទុក្ខកង្វល់។
សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕