ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅព្រឹកថ្ងៃប្រកួតទី២នេះ បានរកឃើញ៤ក្រុមឡើងទៅកាន់ទៅវគ្គ៨ក្រុមចុងក្រោយ ខណៈដែល៤ក្រុមផ្សេងទៀត កំពុងបន្តប្រកួតការជម្រុះនាពេលរសៀលនេះ ដើម្បីឡើងមកប្រកួតវគ្គ៨ក្រុមចុងក្រោយនេះផងដែរ ហើយ៤ក្រុមដែលបានរកឃើញនៅពេលព្រឹកនោះ មានដូចជា ក្រុម The Brother ក្រុម Rolling United ក្រុម Poipet United ក្រុម សសយក កំចាយមារ។

សម្រាប់វគ្គ៨ក្រុមចុងក្រោយ នឹងចាប់ផ្តើមប្រកួតនៅរសៀលនេះ ដើម្បីសម្រាំងយក៤ក្រុមមកប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រដណ្តើមតំណែងជើងឯកទូទាំងប្រទេសជាមួយប្រាក់រង្វាន់១៥០០០ដល្លារអាមេរិក។

សូមបញ្ជាក់ថា Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសមាន៦៤ក្រុម ក្នុងនោះមាន៥២ក្រុម ដែលសម្រាំងចេញពី៧មណ្ឌលនៅតាមបណ្តាខេត្ត និង១២ក្រុមសម្រាំងចេញពីមណ្ឌលទី៨ មណ្ឌលរាជធានីភ្នំពេញ។

គួររំលឹកថា ក្រុមជើងឯកទូទាំងប្រទេស Tiger Street Football ឆ្នាំ២០១៩ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ដែលកំពុងត្រៀមលក្ខណៈដើម្បីប្រកួតដណ្តើមកៅអីជាមួយបណ្តាក្រុមខ្លាំងថ្មីៗជាច្រើនមកពីបណ្តាខេត្ត និងរាជធានីភ្នំពេញឆ្ពោះទៅការពារតំណែងជើងឯកទូទាំងប្រទេស។

ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football រៀបចំដោយស្រាបៀរថៃហ្គ័រ (CBL)។ ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.។

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕