ប្រិយមិត្តដែលនិយមវិស័យកីឡា ជាពិសេសវ៉ៃប្រដាល់វ៉ៃបុក ប្រាកដជាស្គាល់លោក Mike Tyson ដែលល្បីឈ្មោះខាងពិភពប្រដាល់អន្តរជាតិ ដោយសារការប្រកួតផ្សេងៗដែលគាត់បានឈ្នះ។ ពេលថ្មីៗនេះ គាត់សុខចិត្តលះបង់ទឹកប្រាក់ ដល់បុរសណាដែលសុំដៃកូនស្រីច្បង Mitchell ក្នុងអាពាហ៍ពិពាហ៍។
មហាជនពិតជាអាចមើលឃើញថាលោក Mike Tyson ពិតជាស្រលាញ់កូនស្រីរបស់គាត់ខ្លាំងណាស់ ហើយប្រសិនបើនរណាម្នាក់អាចរៀបការជាមួយកូនស្រីរបស់គាត់ គាត់នឹងផ្តល់ប្រាក់ចំនួន ១០ លានដុល្លារដល់កូនប្រសាររបស់គាត់ភ្លាម។
ក្រឡេកមកមើលរូបរាងកូនស្រីរបស់ Mike Tyson ដែលមានកម្ពស់ខ្ពស់ និងមានទម្ងន់ជាង ១៣៦ គីឡូក្រាម ហើយនាងមានអាយុ៣០ឆ្នាំ ជាហេតុនេះដែលនាងពិបាករកគូអនាគតណាស់។
គួរបញ្ជាក់ផងដែរថា Mitchell ដែលជាកូនស្រីច្បងរបស់អ្នកប្រដាល់អាជីពអាមេរិករូបនេះ មានអាយុកាន់តែច្រើនណាស់សម្រាប់រើសររកគូស្រករអាពាហ៍ពិពាហ៍។ ហើយហេតុផលនេះ បានធ្វើឱ្យ Mike មានការព្រួយបារម្ភចិត្តជាខ្លាំង ទើបគាត់រកវិធីនេះ ធ្វើឱ្យនាងរៀបការបានកាន់តែឆាប់ តាមអាចធ្វើទៅបាន៕
Credit: Khmerlaod