យោងប្រភពពីប្រទេសអេស្បាញបានអោយដឹងថា Sergio Ramos អាចនិងបង្ហាញខ្លួនចុងក្រោយសម្រាប់ជំនួប El Clasico ពេលដែល Real Madrid ផ្តួលគូប្រជែងដ៏ជូរចត់ Barcelona ២ទល់និង០ កាលពីថ្ងៃអាទិត្យ។
ប្រភពពីគេហទំព័រ Don Ballon បានចុះផ្សាយថាៈ កិច្ចសន្យារបស់កីឡាករអន្តរជាតិអេស្បាញរូបនេះនៅកីឡាដ្ឋាន Santiago Bernabeu និងផុតកំនត់នៅខែ មិថុនា ឆ្នាំ២០២១ មានន័យថារដូវកាលថ្មី ២០២០-២០២១ ខាងមុខគឺជាឆ្នាំបង្ហាញខ្លួនចុងក្រោយអោយក្លឹបតែរូបគេក៏អាចនិងចាកចេញមុនរដូវកាលថ្មីក៏ថាបាន។
ប្រភពខាងលើបន្ថែមថា: ខ្សែការពារកណ្តាលវ័យ ៣៣ឆ្នាំរូបនេះនឹងមិនរង់ចាំដល់ពេលដែលរូបគេត្រូវផ្ទេរ ដោយគ្មានតម្លៃខ្លួននោះដែរ(Free Transfer) ដូច្នេះម្ចាស់ជើងឯកទ្វីបអឺរ៉ុប ១៣សម័យ និងសម្រេចចិត្តលក់រូបគេ។
Ramos ចាប់ផ្តើមអាជីពជាមួយ Sevilla ក្នុងឆ្នាំ២០០៣ និងបង្ហាញខ្លួន ៤៥ប្រកួតមុនពេលចាកចេញទៅ Real Madrid ក្នុងឆ្នាំ២០០៥ ក្នុងតម្លៃផ្ទេរ ២៧ លានផោន និងបានអភិវឌ្ឍខ្លួនក្លាយជាកីឡាករល្បីល្បាញ លំដាប់ពិភពលោកមកដល់ពេលសព្វថ្ងៃនេះ។
រយៈពេល ១៥ ឆ្នាំកន្លងមក Ramos បង្ហាញខ្លួន ៦៣៩ប្រកួតនិងឈ្នះ Champion League ៤ដង ពាន La Liga ៤ដង ,Spanish Cup ២ដង, Spanish Super Cup ៤ដង និងពាន FIFA Club World Cup ៤ដងនិង UEFA Super Cup ៣ដង។ជាមួយជម្រើសជាតិ Ramos ធ្លាប់លើកពានយូហ្វាអឺរ៉ូអាយុក្រោម ១៩ ឆ្នាំម្តងEuro ២០០៨,២០១២ និង World Cup ២០១០ម្តងផងដែរ៕