ប្រភពពី Bild បានចុះផ្សាយថាៈ Manchester City បានដាក់សំណើរ ២លានផោនសុំទិញយុវជនវ័យក្មេង ដ៏មានទេពកោសល្យ Nnamdi Collins ពីក្លឹប Dortmund។ យោងគេហទំព័រ Transfermarkt បានអោយដឹងថាកីឡាករវ័យ ១៦ឆ្នាំ Collins បានចាប់ផ្តើមអាជីពបាល់ទាត់របស់គាត់លេងជាខ្សែបម្រើ-ការពារ ម្នាក់នៅឯ Fortuna Dusseldorf មុនពេលចូលរួមជាមួយក្រុមយុវជនរបស់ Dortmund ក្នុងឆ្នាំ២០១៦។

ក្នុងឆ្នាំ២០១៩ ខែកក្កដាក្នុងនាមកីឡាករយុវជនអាយុក្រោម ១៧ ឆ្នាំរបស់ក្លឹប បង្ហាញខ្លួនបាន ២០ដងមកហើយ និងកំពុងបន្តបង្ហាញខ្លួនលេងរដូវកាល ២០១៩-២០២០ នេះសម្រាប់តួនាទីដដែលផងដែរ ជាមួយក្លឹបដែលមានមូលដ្ឋាននៅភាគខាងលិចអាឡឺម៉ង់នេះ។ Collins ក៏បានលេងឱ្យក្រុមជម្រើសជាតិអាឡឺម៉ង់អាយុក្រោម ១៥ ឆ្នាំនិងអាយុក្រោម ១៦ ឆ្នាំផងដែរដោយបានបង្ហាញខ្លួនជាអន្តរជាតិចំនួន ៥ ដងមកទល់ពេលនេះ។

សម្រាប់ Manchester City កំពុងស្វែងរកកីឡាករមកស្នងតំណែងក្នុងតំបន់បម្រើ-ការពារក្រោយការ ចាកចេញរបស់កីឡាករជើងចាស់ Fernandinho និង David Silva ខណៈក្រុមហាក់ឃ្លាតឆ្ងាយទៅពីការការពារតំណែងជើងឯក Premier League ក្រោយកើនគម្លាតដល់ទៅ២២ ពិន្ទុតាមពីក្រោយ Liverpool ដែលពួកគេត្រូវការតែ ១២ ពិន្ទុទៀតពីការប្រកួត ១០ដងនៅសល់ដើម្បីលើកពាន៕