អ្នកគាំទ្របាល់ទាត់វៀតណាមពិតជាមិនសប្បាយចិត្តទេ បន្ទាប់ពីឃើញអ្នកចាំទីក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេកីឡាករ Dang Van Lam បានបាត់បង់តួនាទីជម្រើសដំបូងជាមួយក្លិបយក្ស Muangthong United នៅលីគកំពូលថៃ។
កីឡាករអន្តរជាតិវៀតណាមវ័យ២៦ឆ្នាំដែលមានដើមកំណើតនៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ីគឺជាអ្នកចាំទីម្នាក់កំពុងលេចធ្លោនៅអាស៊ីអាគ្នេយ៍ និង អាចក្លាយជាកីឡាករឆ្នើមម្នាក់នៅតំបន់អាស៊ីនាពេលអនាគត ត្រូវបានក្លឹប Muangthong ដាក់អោយអង្គុយកៅអីបម្រុង២ប្រកួតជាប់គ្នាចុងក្រោយនេះ។
VanLam ធ្លាប់ជាប់ជម្រើសដំបូងក្នុងការប្រកួតរបស់ Muangthong នៃលីគកំពូលថៃនៅដើមឆ្នាំ ២០២០ ពេលចាញ់ BG Pathum United២ទល់និង១ នៅថ្ងៃបើកឆាកនិងបន្តចាញ់ True Bangkok United២ទល់និង១បន្តទៀត ។ ទោះយ៉ាងណាអ្នកចាំទីថៃ Somporn Yos បានជំនួសតំណែង តារាឆ្នើម វៀតណាមរូបនេះដោយក្នុងការប្រកួតពីរលើកចុងក្រោយរបស់ខ្លួនជួយក្រុមផ្តួល Rayong FC និង Chonburi FC ទាំង ២ ប្រកួត។
ប្រភព៖ Foxstarasia