អ្នកចាត់ការក្លឹប Burnley លោក Sean Dyche បានឈ្នះពានរង្វាន់អ្នកចាត់ការឆ្នើម Premier League ប្រចាំខែកុម្ភៈ ដែលនេះគឺជាលើកទី ២ហើយចំពោះលោក។
លោក Dyche បានទទួលពានអ្នកចាត់ការឆ្នើម Premier League លើកដំបូងនៅក្នុងរដូវកាលឆ្នាំ២០១៧/១៨ ។ នៅពេលនោះ លោកទទួលបានពានអ្នកចាត់ការឆ្នើម Premier League ប្រចាំខែមីនា ក្នុងកំឡុងពេលដែលលោកបានដឹកនាំ ក្លឹប Bernley ដដែលនេះ។
គួរបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់លោក Sean Dyche ក្លឹប Burnley បានឈានឡើងដល់ចំណាត់ថ្នាក់ទី ១០នៅក្នុងការប្រកួត Premier League ខណៈ Liverpool ឈរនៅលេខរៀងទី ៩៕