ប្រភពពីគេហទំព័រ AS បានចុះផ្សាយថាៈលោក Josep Bartomeu ប្រធានក្លឹប Barcelona កំពុងដុតដៃដុតជើងត្រៀមផ្តល់ កិច្ចសន្យាថ្មី ដល់ កំពូលតារាឆ្នើម Lionel Messi ខណៈសុពលភាព នៃកិច្ចសន្យាចាស់របស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន រូបនេះនិង អស់សុពលភាពនៅឆ្នាំ២០២១ ខាងមុខនេះហើយ។

យ៉ាងណាមិញនៅក្នុង កិច្ចសន្យារបស់កីឡាករ វ័យ៣២ឆ្នំារូបនេះគឺមាន លក្ខណ្ឌ ពិសេស មួយដែលអាចអោយរូបគេផ្ទេរចេញដោយគ្មាន តម្លៃខ្លួន (Free Transfer) នៅចុងបញ្ចប់នៃរដូវកាល ២០១៩-២០២០។

Messi នៅតែជាកីឡាករអាទិភាពទោះបីបច្ចុប្បន្នក្របខណ្ឌលីកកំពូលអេស្បាញ ប្រឈមបញ្ហាសេដ្ឋកិច្ចព្រមទាំង ក្លឹបមួយចំនួនធំនៅ លីកកំពូលទ្វីបអឺរ៉ុបដោយសារមេរោគ Covid-19 កំពុងរាតត្បាតខ្លាំងយ៉ាងណាក៏ដោយ ។

យ៉ាងណាមិញប្រសិន Barcelona ទទួល បានជោគជ័យលើលក្ខណ្ឌមួយនេះ នោះពិតណាស់ដែល Neymar និងអាចមើលឃើញពីឪកាស ចង់ត្រលប់មកជួបជុំជាមួយ អតីត មិត្តរួមក្រុមសាជាថ្មីវិញ ខណៈក្រុម PSG មិនចង់ប្រឈមនិងសម្ពាធខ្លាំងដើម្បីរក្សាទុក ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើស ជាតិប្រេស៊ីល រូបនេះបន្តទៀត ហើយអាចនិងសម្រេចចិត្តសារជាថ្មីដើម្បីលក់រូបគេចេញទៅអតីតក្លឹបចាស់របស់គេវិញ៕

ប្រភព:​ Foxsportasia