ក្រុមអធិរាជស Real Madrid បានកំណត់គោលដៅចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Wolves កីឡាករអន្តរជាតិមុិកសុិក Raul Jimenez មកកាន់ទឹកដី Santiago Bernabeu នៅរដូវក្តៅនេះខាងមុខនេះ។
ម្ចាស់ជើងឯក Champion League ១៣សម័យបានចំណាយប្រាក់ជាច្រើនដើម្បីនាំយកអតីតខ្សែប្រយុទ្ធ Frankfurt មករួមក្រុមកាលពីរដូវកាលចាស់។
ក៍ប៉ុន្តែ Luka Jovic មិនបានបង្ហាញទម្រង់លេងដូចការរំពឹងទុកដែលក្លឹបចង់បានខ្សែប្រយុទ្ធ១រូបមកចាប់ដៃគូជាមួយ Karim Benzema ខណ:កីឡាករអន្តរជាតិស៊ែប៊ីរូបនេះរកបាន ២ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ២៤ប្រកួត។
ប្រភព៖ En.as