Man.Utd បានទទួលជ័យជំនះដ៏អស្ចារ្យកំលុងពេលវត្តមានរបស់អតីតខ្សែប្រយុទ្ធ Dwight Yorke និង Andy Cole ដែលជាដៃគូប្រយុទ្ធដ៏មុតស្រួចនិងគ្រោះថ្នាក់បំផុតនៅរដូវកាល ១៩៩៨/១៩៩៩ នៅក្នុងការប្រកួតលីកកំពូលអង់គ្លេស និងទ្វីបអឺរ៉ុបដោយជួយបិសាចក្រហមឈ្នះពាន៣ក្នុង១រដូវកាលពោលគឺក្របខណ្ឌ Premeir League ,Champion League និង FA Cup។
អតីតខ្សែការពារ Gary Neville បានបង្ហើបពីអាថ៌កំបាំងដែលខ្លួនធ្លាប់ លេងរួមក្រុមជាមួយ Cole និង Yorke នៅពីក្រោយភាពជោគជ័យរបស់ពួកគេនាកំលុងពេលនោះ ខណៈខ្សែប្រយុទ្ធជួរមុខទាំង ២ រូបនេះរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីសរុប ៥៣គ្រាប់ក្នុងរដូវកាលតែមួយ។
Neville បាននិយាយនៅលើសង្វៀនទូរទស្សន៍ Sky Sports កាលពីថ្ងៃចន្ទថា:កំលុងពេលវត្តមានរបស់ពួកគេកីឡាករឆ្នើម២រូបគឺ Teddy Sheringham និង Ole Gunnar Solskjaer តែងតែ អង្គុយជាកីឡាករបម្រុង។ ហើយសម្រាប់Cole និង Yorke ពួកគេចាប់ដៃគូគ្នានិងលេងយ៉ាងស៊ីសង្វាក់គ្នា ព្រោះទាំងពីរនាក់ ខិតខំធ្វើយ៉ាងណារកគ្រាប់បាល់បញ្ចូលទីតែមិនខ្វល់ថានរណាជាអ្នក ធ្វើបាននោះទេ ។ដូច្នេះធ្វើអោយពួកគេ មិនមានភាពអាត្មានិយមនិងចូលចិត្តធ្វើអ្វីគឺសំដៅលើការសាមគ្គី និង គោរពគ្នាជានិច្ច។
ប្រភព៖ Mirror
អតីតខ្សែការពារ Gary Neville បង្ហើបអាថ៌កំបាំងជោគជ័យរបស់ Dwight Yorke និង Andy Cole