Barcelona ជាថ្មីម្តងទៀតចង់ប្រមូលហិរញ្ញវត្តុដោយត្រៀមលក់ខ្សែបម្រើ Philippe Coutinho នៅពេលដែលរូបគេបញ្ចប់ពេលវេលាខ្ចីជើងនៅក្លឹប Bayern Munich រដូវកាល២០១៩-២០២០នេះ។ ទោះយ៉ាងណាក្លឹបយក្សអេស្បាញ ក៏ទាមទារតម្លៃខ្លួនសមរម្យបំផុតពីការលក់កីឡាករអន្តរជាតិប្រេស៊ីលរូបនេះផងដែរ។
យ៉ាងណាមិញ Chelsea ធ្លាប់ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយក ខ្សែបម្រើរូបនេះមកកាន់ទឹកដី Stamford Bridge ប៉ុន្តែពេលនេះក្លឹបកំពុងពិចារណាខ្ចីជើងរូបគេច្រើនជាងទិញជាអចិន្រ្តៃយ៏។
Coutinho មិនបានបង្ហាញទម្រង់លេងតាមការចង់បានរបស់ក្លឹប ក្រោយផ្ទេរក្នុងតម្លៃខ្លួន ១៤២លានផោនពី Liverpool ក្នុងឆ្នាំ ២០១៨ ស្របពេលកីឡាករអន្តរជាតិប្រេស៊ីលរូបនេះសម្លឹងឃើញឱកាសវិលត្រឡប់ទៅសាងកេរ្ត៏ឈ្មោះនៅប្រទេសអង់គ្លេសដើម្បីស្តារអាជីពរបស់ខ្លួនឡើងវិញ។
ហង្សក្រហម Liverpool មិនបានចាប់អារម្មណ៏ក្នុងការចុះហត្ថលេខានាំយកកអតីតកីឡាករ Coutinho ដែលធ្លាប់បង្ខំចិត្តផ្លាស់ប្តូរក្តីសុបិន្តចាកចេញពីទឹកដី Anfield ទៅកាន់ Campnou ដោយគ្មានក្តីអាល័យ កាលពីពីរឆ្នាំមុននោះឡើយ។
ប្រភព៖ Mirror