ប្រភពពត៌មានពីប្រទេសអ៊ីតាលីបានចុះផ្សាយថាៈនាយកផ្នែកកីឡារបស់ក្លឹប Paris Saint-Germain លោក Leonardo បានផ្តល់កុងត្រារយៈពេល ៥ឆ្នាំដល់ ខ្សែការពារកណ្តាល Kalidou Koulibaly របស់ក្លឹប Napoli ជាមួយនឹងទឹកប្រាក់ពលកម្មនឿយហត់ប្រចាំឆ្នាំ១០លានយូរ៉ូ/រដូវកាលដែលជាការផ្តល់ជូនមួយពិបាកនិងបដិសធ។

ក្លឹបបានសម្លឹងឃើញបេក្ខភាពរបស់កីឡាករអន្តរជាតិសេណេហ្គាល់រូបនេះ ដើម្បីជំនួសតំណែងកីឡាករ អន្តរជាតិប្រេស៊ីល Thiago Silva ដែលកិច្ចសន្យារបស់គេ នឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនាខាងមុខនេះ។

យ៉ាងណាមិញឧបសគ្គចំបងក្នុងការផ្ទេរនោះគឺលោក Aurelio de Laurentiis ម្ចាស់ក្លឹបNapoliនឹងមិនអនុញ្ញាតឱ្យកីឡាករសំខាន់រូបនេះចាកចេញពីក្លឹបដោយដោយងាយនោះឡើយ។ Koulibaly បច្ចុប្បន្នមានតម្លៃខ្លួនថ្លៃគួរសមគឺ ៩០ លានអឺរ៉ូ ដូច្នេះប្រធានក្លឹប PSG លោក Nasser Al-Khelaifi និងត្រូវខិតខំប្រឹងប្រែងប្រមែប្រមូលថវិកាដើម្បីបង្កើនការចុះហត្ថលេខានាំយកអតីតកីឡាករក្លឹប Genk រូបនេះមកកាន់ទឹកដីParc Des Princes អោយខាងតែបាន។

ប្រភព៖​ Sport