ក្លឹបអ្នកមានបុណ្យ Barcelona បានទម្លាក់តម្លៃខ្សែប្រើ Philippe Coutinho មកនៅត្រឹម ៨០ លានយូរ៉ូ (៧០ លានផោន / ៨៦ លានដុល្លារ) សម្រាប់ដាក់អោយក្លឹបនានាដែលចង់បានរូបគេនៅរដូវក្តៅនេះដោយយោងប្រភពពត៌មានពី Evening Standard បានចុះផ្សាយ។
ខ្សែបម្រើអន្តរជាតិប្រេស៊ីលវ័យ ២៧ ឆ្នាំរូបនេះត្រូវបានក្រុមជើងឯកLa Liga អោយក្លឹប Bayern Munich ខ្ចីជើងពេញ១រដូវកាល ហើយក្លឹបBayern Munich មិនមានបំណងទិញយកCoutinho ជាអចិន្រ្តៃយ៏ក្នុងតម្លៃ១២០លានយូរ៉ូនោះទេទើបBarcelona សម្រេចបន្ទាបតម្លៃចុះមកនៅត្រឹម៨០លានយ៉ូរ៉ូដើម្បីអោយក្លឹបផ្សេងៗដាក់សំណើរបន្ត។
Coutinho បានចុះកុងត្រាជាមួយ Barcelona ក្នុងតម្លៃ ១២០ លានយូរ៉ូបូករួមទឹកប្រាក់បន្ថែមផ្សេងទៀតប្រមាណ ៤០ លានយូរ៉ូបន្ថែមទៀតកាលពីខែមករាឆ្នាំ ២០១៨ ប៉ុន្តែបង្ហាញទម្រង់លេងបានត្រឹមត្រែ១រដូវកាលនិង៦ខែត្រូវបានក្លឹប Bayern Munich ខ្ចីជើង ៕
ប្រភព:Standard