ប្រភពពត៌មានចុះផ្សាយនៅទ្វីបអាមេរិកខាងត្បូងបានចុះផ្សាយថាគ្រូបង្វឹក Everton លោក Carlo Ancelotti កំពុងប្រើពេលវេលាដែលក្របខណ្ឌ លីកកំពូលអង់គ្លេសកំពុងពន្យាពេលកំលុងការរីករាលដាលនៃមេរោគរលាកផ្លូវដង្ហើមកូវីត-១៩ ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការនាំយកកីឡាករ Sousa Souares មកកាន់ទឹកដី Goodisio Park នៅរដូវក្តៅខាងមុខនេះ។

Soares ដែលលេងឱ្យ Gremio ដែលមានមូលដ្ឋាននៅ Porto Alegre ធ្លាប់ត្រូវបានគ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Ancelotti តាមដានពីទម្រង់លេងនិងបង្ហាញចំណាប់អារម្មណ៏តាំងពីខែខែមករា ស្របពេលក្រុមយក្សអាឡឺម៉ង់ Borussia Dortmund ក៏ពេញចិត្តផងដែរ។

កីឡាករអន្តរជាតិប្រេស៊ីលវ័យ ២៤ឆ្នាំរូបនេះមានកិច្ចសន្យាជាមួយក្លឹប Gremio រហូតដល់ឆ្នាំ ២០២៣ ហើយមានកិច្ចសន្យាទិញផ្តាច់កុងត្រារហូតដល់ទៅ ១០៦លានផោន ប្រសិនមានក្លឹបណាចង់បានរូបគេយកទៅរួមក្រុម។

ប្រភព៖ Mirror