Andre Onana នឹងមិនអាចចាកចេញពីក្លឹបជើងឯកហូឡង់ Ajax ក្នុងតម្លៃខ្លួនក្រោម ៤០ លានអឺរ៉ូឡើយ ដោយយោងតាមការបញ្ជាក់ពីជំហររបស់លោក Marc Overmars នាយកប្រតិបត្តិរបស់ក្លឹប។ Chelsea គឺជាក្រុមចុងក្រោយដែលបានបង្ហាញការចាប់អារម្មណ៍លើអតីតកីឡាករយុវជនក្រុម FC Barcelona រូបនេះ ។
រីឯកីឡាករអន្តរជាតិអេស្បាញ Kepa Arrizabalaga ដែលមិនបានបង្ហាញទម្រង់លេងដូចការរំពឺងទុករបស់ក្លឹប ហើយអាចនឹងត្រូវលក់ចេញ បន្ទាប់ពីគ្រូបង្វឹកលោក Frank Lampard បានផ្តល់តួនាទីអ្នកចាំទីដៃទីដៃទី១អោយទៅកីឡាករអន្តរជាតិ អាហ្សង់ទីន Willy Caballero ។
សម្រាប់អតីតក្រុមBarcelonaក៏បានបង្ហាញពីចំណាប់អារម្មណ៍លើOnana បន្ទាប់ពីអ្នកចាំទីដៃទី១សញ្ជាតិអាឡឺម៉ង់ Marc-Andre ter Stegen មិនទាន់បានចុះកុងត្រាថ្មីនៅឡើយហើយកីឡាករដៃទី២សញ្ជាតិប្រេស៊ីលNeto នឹងត្រូវដាក់លក់នៅរដូវក្តៅខាងមុខ។
ទោះយ៉ាងណា Barca មិនមានឆន្ទៈក្នុងការបង់ប្រាក់ ៤០ លានអឺរ៉ូដែល Ajax ចង់បាននោះទេ។ ពួកគេអាចអោយកីឡាករបស់ខ្លួនក្នុងលក្ខណ្ឌខ្ចីជើងមានដូចជាៈ Riqui Puig ឬ Collado សម្រាប់ការផ្លាស់ប្តូរតាមដែលអាចធ្វើទៅបាន៕
ប្រភព:Sport.English