Samuel Umtiti បានសម្តែងពីអារម្មណ៏ពិតថារូបគេមិនមានបំណងចង់ចង់ចាកចេញពីក្រុម Barcelona នោះទេ។
កីឡាករអន្តរជាតិបារាំងដែលបានជួយក្រុមឈ្នះពាន World Cup ២០១៨ រូបនេះ មិនបានចាប់អារម្មណ៏ការត្រៀមផ្តល់សំណើរពីសំណាក់ក្លឹបដែលចង់បានរូបគេនោះទេ ខណៈអតីតកីឡាករក្រុម Lyon មានអារម្មណ៏កក់ ក្តៅពេលបាននៅលេងរួមក្រុមជាមួយមិត្តរួមជាតិដទៃទៀតដូចជាៈ Griezmann,Dembele, Lenglet។
Umtiti ពិតជាចង់ប្រជែងក្នុងជម្រើស១១នាក់ដំបូងដំបូងឡើងវិញជាមួយកីឡាករ Clement Lenglet ដែលបានចាប់ដៃគូជាមួយ Gerard Pique និងមានបំណងចង់ក្លាយជាសមាជិកសំខាន់របស់ក្រុមឡើងវិញ ។
ការមកដល់របស់គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Quique Setien បានបង្ហាញពីឪកាសចូលលេងរបស់រូបគេ ក្រោយពីខកចិត្តកំលុងពេលក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Ernesto Valverde នាពេលកន្លងមក ខណៈដែល Umtiti បានត្រឹមអង្គុយជាកីឡាករបម្រុងអស់រយៈពេលដ៏យូរ។
ប្រភព៖ Sport