ប្រឈមនិងបញ្ហាហិរញ្ញវត្តុបានធ្វើអោយក្រុម Barcelona ត្រៀមលក់ខ្សែការពារស្តាំ Nelson Samedo ចេញពីក្លឹបបើទោះបីជាធ្លាប់បានបដិសេធនិងព្យាយាមរក្សាទុករូបគេតាំងតែពីរដូវកាលមុនមកម្លេះ បន្ទាប់ពីមានក្រុម ធំៗដូចជាៈ Atletico Madrid, Juventus និង Manchester City ចាប់អារម្មណ៏ចង់បានអតីតកីឡាករ Benfica វ័យ២៦ឆ្នាំរូបនេះ។
យ៉ាងណាមិញកាលពីខែកុម្ភៈក្រុមអ្នកមានបុណ្យបានផ្តល់ដំណឹងដល់ភ្នាក់ងាររបស់កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ គឺលោក Jorge Mendes ពីកិច្ចព្រមព្រៀងថ្មីនិងត្រូវបានពន្យារពេល ខណៈក្រុមធ្លាប់ចង់បន្តកិច្ចសន្យារយៈពេលបីឆ្នាំទៀត ស្របពេលកុងត្រា Samedo នឹងផុតនៅឆ្នាំ ២០២២ ។
ប៉ុន្តែអ្វីៗបានប្រែប្រួលជាពិសេសគឺវិបត្តិហិរញ្ញវត្តុកំលុងពេលមេរោគកូវីត-១៩ បានរាតត្បាតនៅទ្វីបអឺរ៉ុប បាននាំអោយ Barcelona ដាក់តម្លៃខ្លួន Samedo ប្រមាណ៤៥លានយូរ៉ូប្រសិនមានក្លឹបណាចង់បានគឺអាចចូលចែ ចូវដាក់សំណើរនពេលម៉ោងនេះតទៅ៕
ប្រភព:Sport-English