យោងតាមការចេញផ្សាយដោយ Dailymail នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមតោខៀវ Chelsea ជាគូប្រជែងក្នុងលីគអង់គ្លេស Premier League បានកំពុងចាប់អារម្មណ៍ទៅកាន់ខ្សែបម្រើវ័យក្មេង Angel Gomes របស់ក្រុម Manchester United ដែលត្រៀមការពិភាក្សានៅទីផ្សារដោះដូររដូវក្តៅខាងមុខនេះ។

Chelsea បានដាក់គោដៅទៅលើខ្សែបម្រើវ័យក្មេង Gomes នៅពេលដែលបច្ចុប្បន្នកីឡាកររូបនេះជិតផុតកិច្ចសន្យាចាស់នៅ Old Trafford ខណៈរូបគេនៅមិនទាន់បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយក្រុមបិសាចក្រហមនោះទេ ដែលមានតម្លៃប្រមាណ ៣ម៉ឺនផោនក្នុង ១សប្តាហ៍ ដែលបញ្ហានេះអាចធ្វើឲ្យតោខៀវអាចមានឱកាសច្រើនក្នុងការចរចាកិច្ចព្រមព្រៀម ខណៈដែលភ្នាក់ងារទីផ្សាររបស់គេបានជួបពិភាក្សាម្តងរួចមកហើយជាមួយប្រធានក្លិបតោខៀវ។

ក្នុងនោះក្រុម Man Utd កំពុងតែព្យាយាមធ្វើឲ្យមានកិច្ចសន្យាថ្មីជាមួយ Gomes តែខ្សែបម្រើវ័យ ១៩ឆ្នាំ និងជាសមាជិកក្រុមជម្រើសជាតិអង់គ្លេស ក្រោមអាយុ ២០ឆ្នាំកំពុងតែស្វែងរកតំណែងដំបូងក្នុងការប្រកួតប្រជែង ក្រោយពេលកន្លងមក រូបគេបង្ហាញខ្លួនលើទីលានបានតែ ៦ប្រកួតប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក Ole Gunnar Slolskjaer ក្នុងរដូវកាលនេះ៕