Tottenham ត្រូវតែឈ្នះពានរង្វាន់ណាមួយនៅលីកកំពូលអង់គ្លេស រឺនៅទ្វីបអឺរ៉ុបដើម្បីរក្សាទុកខ្សែប្រយុទ្ធឆ្នើម Harry Kane ហើយលោក Jose Mourinho ជាតួអង្គតែម្នាក់គត់ដែលមានសមត្ថភាពដឹកនាំក្រុមដើម្បីសម្រចការងារមួយនេះ យោងតាមការអះអាងរបស់អតីតគ្រូបង្វឹក Stoke City, Crystal Palace និង West Brom បានប្រាប់ Stat Perform News ។

ស្របពេលដែលនៅចុងខែមីនាកន្លងទៅនេះ ប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane បាននិយាយថាគាត់នឹងមិនបន្តលេងអោយម្ចាស់ជើងឯករង Champion League បន្តទៀតនោះទេ ប្រសិនក្លឹបគ្មានមហិច្ឆតាចង់ឈ្នះពានហើយរូបគេក៏បាន សម្លឹងឃើញឪកាសចង់ចាកចេញពេលបញ្ចប់រដូវកាល២០១៩-២០២០ ផងដែរ។

ឆ្លើយតបការលើកឡើងនេះ លោក Pulis បានបញ្ជាក់បន្ថែមថា៖ «គាត់ជាកំពូលកីឡាករម្នាក់នឹងចង់ឈ្នះពាន ក្លឹបពិតតជារីករាយដែលមានកីឡាដ្ឋានថ្មី និងកន្លែងហ្វឹកហាត់ដ៏ល្អ យ៉ាងណាមិញក្លឹបត្រូវការការគាំទ្រពីប្រធានក្លឹបលោក Daniel Levy តាមរបៀបណាមួយទោះបីមានការលំបាក និងកំពុងជួបបញ្ហាប្រឈមដោយសារមេរោគកូវីត-១៩ក៏ដោយ»៕

អត្ថបទ៖ Polin
