ក្រុម Bayer Leverkusen បានវិលទៅកាន់ចំណាត់ថ្នាក់ដែលត្រូវឈ្នះកៅអីក្របខ័ណ្ឌ Champions League នៅលើតារាង Bundesliga វិញ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ កាលពីថ្ងៃអាទិត្យ នៅលើទឹកដីក្រុម Schalke ដែលបានបង្កើតកំណត់ត្រាថ្មីនៃការមិនស្គាល់ឈ្នះសោះ ក្នុងការប្រកួតលីកចំនួន១៣លើកជាប់ៗគ្នា។

លទ្ធផលនេះ ធ្វើឲ្យក្រុម Schalke មិនស្គាល់ឈ្នះសោះ បើគិតចាប់តាំងពីដណ្តើមបានជ័យជម្នះ ២-០ កាលពីខែមករា លើក្រុម Moenchengladbach ខណៈដែលពួកគេបានធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ៩ នៅលើតារាង ក្រោយពីបានស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ កាលពីខែធ្នូ។

កីឡាករ Daniel Caligiuri របស់ក្រុម Schalke បានជួយឲ្យក្រុមខ្លួនរកបានគ្រាប់បាល់នាំមុខមុន តាមរយៈការស៊ុតបាល់ប៉េណាល់ទីនៅដើមតង់ទី២ ក្រោយពីការខ្សែការពារ Edmond Tapsoba បានធ្វើឲ្យប៉ះបាល់។

ប៉ុន្តែ ទោះបីជាយ៉ាងណា បន្ទាប់មក ខ្សែការពារ Juan Miranda របស់ក្រុម Schalke បានធ្វើឲ្យបាល់ចូលទីខ្លួនឯង នៅរយៈពេល៩នាទីចុងក្រោយ ដើម្បីបន្តការមិនស្គាល់ឈ្នះរបស់ខ្លួនតែម្តង។

Leverkusen ដែលបានកក់កៅអីរបស់ខ្លួនក្នុងពាន German Cup វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី៤ ខែកក្កដានោះ បច្ចុប្បន្ន កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ខណៈដែលនៅសល់ការប្រកួត៣លើកទៀត និងកំពុងស្ថិតលើផ្លូវឆ្ពោះទៅកាន់ការប្រកួតវគ្គចែកពូលនៃ Champions League៕

ប្រភពព័ត៌មាន៖ Channel News Asia