អ្នកលេងក្បាច់គុនឃីកបុកសីង Tarik Khbabez ឬ ឈ្មោះក្រៅ “The Tank” បានប្រជែងជាមួយ Roman Kryklia ដើម្បីដណ្ដើមខ្សែក្រវាត់ ONE Light Heavyweight Kickboxing World Championship ដែលគេសម្ពោធដាក់ឲ្យដណ្ដើមកាលខែ វិច្ឆិកា ប៉ុន្តែ ធ្វើមិនបានល្អដោយមិនអាចឆក់យកខ្សែក្រវាត់បានឡើយ។ ឥឡូវនេះកូនកាត់ហូឡង់-ម៉ារ៉ុកបានត្រៀមខ្លួនរួចជាស្រេច និងបង្កើនកម្លាំងឲ្យខ្លាំងដើម្បីប្រជែងនឹងម្ចាស់ខ្សែក្រវាត់ Kryklia ជាថ្មីក្នុងជំនួបលើកទី៣។

Khbabez បានសរសេរទៅកាន់ម្ចាស់ខ្សែក្រវាត់សញ្ជាតិអ៊ុយក្រែននៅលើ Instagram របស់ខ្លួននាពេលថ្មីៗនេះថា៖ «ពេលខ្លះ អ្នកត្រូវតែត្រលប់ក្រោយ និងត្រៀមឲ្យរួចរាល់ជាថ្មី។ វាគ្មានពាក្យដោះសារទេ វាជាការពិត។ ខ្ញុំកំពុងមានអារម្មណ៍ថាល្អជាថ្មី,ស្រេកឃ្លាននឹងការប្រកួត, និង រៀបចំខ្លួនដើម្បីទៅរកអ្នក»

អ្នកជំនាញឃីកបុកសីងដដែល គូសបញ្ជាក់ទៀតថា៖ «មើលទៅអ្នកគ្រាន់តែ ល្អក្នុងការប្រកួតចុងក្រោយប៉ុណ្ណោះ ហើយមនុស្សជាច្រើនបានបំភ្លេចថាខ្ញុំធ្លាប់ផ្ដួលគូប្រកួតខ្លាំងៗជាច្រើននៅ ONE Championship។ មនុស្សជាច្រើនដឹងតែរឿងខាងក្រៅ ប៉ុន្តែមិនដឹងច្បាស់អំពីរឿងពិតខាងក្នុង។ ខ្ញុំមិនឲ្យឱកាសនេះចាកឆ្ងាយពីខ្ញុំទៀតទេ»

រំលឹករឿងដើមបន្តិច បុរសមកពីហូឡង់រូបនេះបានផ្ដួល Kryklia ដើម្បីឈ្នះជើងឯក SUPERKOMBAT World Grand Prix កាលខែ វិច្ឆិកា ឆ្នាំ២០១៥ ប៉ុន្តែគូប្រជែងមកពីអ៊ុយក្រែនយកជ័យជម្នះវិញក្នុងកម្មវិធី ONE: AGE OF DRAGONS។ Khbabez សុំាទៅហើយក្នុងជំនួបទល់នឹងម្ចាស់ខ្សែក្រវាត់មកពីអ៊ុយក្រែន និង មានបទពិសោធន៍ច្រើនរួចហើយនៅក្នុងអាជីព។ ដូច្នេះអ្នកគាំទ្រច្បាស់ជាទទួលក្ដីរំពឹងថ្មីពី Khbabez បើសិនប៉ះ Kryklia ជាលើកទី៣។

នាខែ កុម្ភៈ ប្រធាន និង នាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានឲ្យដឹងថា Kryklia ត្រូវបានផ្គូផ្គងដើម្បីឡើងការពារខ្សែក្រវាត់ទល់នឹង Andrei “Mister KO” Stoica នៅក្នុងកម្មវិធី ONE Infinity 1 ប៉ុន្តែដោយសារ COVID-19 រាលដាល ទើបធ្វើឲ្យព្រឹត្តិការណ៍នេះត្រូវពន្យារ។ យ៉ាងណាក្ដី “The Tank” រង់ចាំយ៉ាងអន្ទះសាដើម្បីជួបម្ចាស់ខ្សែក្រវាត់សញ្ជាតិអ៊ុយក្រែន ក្នុងគោលបំណងស្ដារកិត្តិយសឡើងវិញ។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។

អត្ថបទ៖ ស៊ីធី