ខ្សែប្រយុទ្ធ Marcus Rashford កំពុងផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួន ដើម្បីក្លាយជាអ្នកដឹកនាំក្រុមម្នាក់ សម្រាប់ក្រុមបិសាចក្រហម Manchester United នាពេលអនាគតយោងតាមអតីតខ្សែប្រយុទ្ធ Louis Saha បានលើកឡើង ។

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស Rashford បានបង្ហាញសមត្ថភាពឈានឡើងគួរកត់សម្គាល់ ក្នុងអាជីពនៅរយៈពេល១រដូវកាលចុងក្រោយនេះ ដោយរកបាន ១៤ គ្រាប់និងAssist ៤ គ្រាប់ក្នុងការបង្ហាញខ្លួន ២២ ប្រកួតនៅលីកកំពូល Premier League មុនពេលរងរងរបួសខ្នងកាលពីខែមករាកន្លងទៅ។

ក្រុមនិងអ្នកគាំទ្របានសម្តែងការព្រួយបារម្ភថាបញ្ហរបួស នឹងនាំអោយ Rashford ខកខានចូលរួមការប្រកួត ដែលនៅសល់សម្រាប់រដូវកាល២០១៩-២០២០ និងព្រឹត្តការណ៏ពានរង្វាន់ទ្វីបអឺរ៉ុប Euro ២០២០ ។

ប៉ុន្តែអំណោយផលពេលដែលលីកកំពូលត្រូវបានផ្អាកអស់រយៈពេល៣ខែ ដោយសារមេរោគកូវីត-១៩បានជួយ អោយ Rashford មានពេលព្យាបាលរបួសបានជាសះស្បើយ និង កំពុងហ្វឹកហាត់ ដើម្បីត្រៀមវិលមកជួយក្រុមពេលព្រឹត្តការណ៏ Premier League និង ចាប់ផ្តើមឡើងវិញ ខណៈ Man.Utd ត្រៀមជួបជាមួយមាន់ខ្នាយមាស Tottenham នៅថ្ងៃទី ១៩ ខែមិថុនា ចុងប្តាហ៏នេះ៕

អត្ថបទ៖ Polin