កីឡាករជាង ៤៤១នាក់បានដាក់ពាក្យសុំជំនួយផ្នែកហិរញ្ញវត្ថុពី មូលនិធិសម្រាប់កីឡាករបាល់ទាត់ FFP មកទល់នឹងពេលថ្មីៗនេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports។

មូលនិធិខាងលើនេះត្រូវបានបង្កើតឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ ដោយលោក Gianni Infantino ប្រធានស្ថាប័ន FIFA ដែលបានទម្លាក់លុយជាង ១៦លានដុល្លារ ដើម្បីជួយកីឡាករណា ដែលមិនទទួលបានកម្រៃពីក្លឹបចាប់ពីឆ្នាំ ២០២០-២០២២។
កីឡាករដែលបានដាក់ពាក្យមកសុំជំនួយនេះ ភាគច្រើនមកពីក្លឹបនៅទ្វីបអឺរ៉ុប ដែលមានប្រហែល ៨៩ភាគរយ និង ១១ភាគរយទៀតមកពីទូទាំងប្រទេសទាំងអស់។
គួរបញ្ជាក់ផងដែរថា មូលនិធិសម្រាប់កីឡាបាល់ទាត់បង្កើតឡើងសម្រាប់ជួយកីឡាករ ដែលព្យួរការងារ ដោយសារតែក្លឹបបិទទ្វារ។ ការទទួលដាក់ពាក្យនេះនឹងផុតក្នុងខែមិថុនា៕
Sabay