Eddie Alvarez ឬ ឈ្មោះក្រៅ “The Underground King” ធ្វើបានល្អណាស់នៅចុងឆ្នាំ២០១៩។

អ្នកលេងគុនចម្រុះមកពីអាមេរិក ជាកីឡាករម្នាក់ឡើងដល់កម្រិតកំពូលពេលធ្វើឲ្យអតីតម្ចាស់ខ្សែក្រវាត់របស់ហ្វីលីពីន Eduard “Landslide” Folayang ចុះចាញ់នៅកម្មវិធី ONE: DAWN OF HEROES កាលខែសីហា ដើម្បីឈានជើងចូលវគ្គផ្ដាច់ព្រ័ត្រ ONE Lightweight World Grand Prix Championship កាលខែតុលាឆ្នាំមុន។ យ៉ាងណាក្ដី រូបគេមិនអាចប្រកួតវគ្គផ្ដាច់ព្រ័ត្របានឡើយ និងបង្ខំដកខ្លួនដោយសារតែរបួស។ បន្ទាប់មក រូបគេប្រើពេលសម្រាកព្យាបាលនៅផ្ទះរហូតដល់ជាសះស្បើយវិញ។

“The Underground King” បានកំពុងហ្វឹកហាត់ដើម្បីត្រៀមខ្លួនមកវិញក្នុងគោលបំណងប៉ះគូប្រកួតវគ្គផ្ដាច់ព្រ័ត្រ ONE Lightweight World Grand Prix Championship កីឡាករ Saygid “Dagi” Guseyn Arslanaliev ប៉ុន្តែ COVID-19 បានរារាំងផែនការទាំងនេះ។ ពេលនេះកីឡាករមកពីរដ្ឋ Philadephia កំពុងរៀបចំខ្លួនជាពិសេសស្មារតី និង ហាត់កម្លាំងដើម្បីត្រលប់មកវិញអមដោយភាពជោគជ័យ។

អ្នកជំនាញគុនចម្រុះពានពិពណ៌នាថា៖ «សម្រាប់ ខ្ញុំពិតសំណាងណាស់ព្រោះមានសម្ភារជាច្រើននៅក្នុងផ្ទះ។ យើងមានអាងហែលទឹក ដែលអាចឲ្យខ្ញុំហែលតិចៗ និងអាចនៅត្រាំទឹកក្ដៅ បន្ទាប់ពីហ្វឹកហាត់ចប់។ ខ្ញុំគ្រាន់តែហ្វឹកហាត់នៅផ្ទះរបស់ខ្ញុំ , ប្រើសម្ភារនៅផ្ទះ, និង លេងជាមួយកូនៗ។ តែអ្វីៗដូចជាការធ្វើសាដើមវិញអីចឹង»

បែបណាក៏ដោយ ដើម្បីតទល់នឹងគូប្រជែងខ្លាំងៗ ទម្ងន់ lightweights នៅសង្វៀនអន្តរជាតិ Alvarez បានប្រើពេលវេលាយូរដើម្បីឲ្យបានប្រសើរឡើងវិញ។ Alvarez បានរៀបរាប់បន្ត ៖«ខ្ញុំពិតជាចាប់ផ្ដើមពីដំបូងវិញមានដូចជារក្សាលំនឹង, និង រក្សាជំហរ ជាដើមបែបនេះក្រោយជាពីរបួស។ តែសមត្ថភាពធ្វើចលនាជុំវិញ២៥ នាទីគឺល្អ។ វាត្រូវធ្វើជាជំហានៗដើម្បីអាចឡើងប្រកួតវិញបាន។ មិនងាយស្រួលទេមុនពេលមនុសុ្សជាច្រើនទទួលស្គាល់»។

នៅពេលឡើងសង្វៀនជាថ្មី Alvarez រំពឹងថាធ្វើបានល្អបំផុតក្នុងពិភពគុនចម្រុះ។ កីឡាករដដែលបញ្ជាក់ ៖«ខ្ញុំព្យាយាមឆ្ពោះទៅមុខ និង ស្វែងរកខ្សែក្រវាត់តាមតែអាចធ្វើបាន។ ខ្ញុំមិនរួញរានោះទេ ហើយខ្ញុំមានស្ទិលថ្មីក្នុងការប្រកួត»។

អតីតម្ចាស់ខ្សែក្រវាត់ Lightweight World Champion ៤សម័យ តាំងចិត្តបែបនេះ ៖ «[ខ្ញុំចង់ត្រលប់មកវិញ] និង ផ្ដួលដៃគូឲ្យច្រើនបំផុត។ នេះជាអ្វីដែលខ្ញុំបានដាក់ចិត្ត។ ខ្ញុំចង់ប្រកួតឲ្យច្រើនដោយមិនគិតអំពីហានិភ័យឡើយ»

Alvarez កំពុងសម្លឹងមើលគូប្រកួតកំពូលៗជាច្រើនទៀតនៅសង្វៀន ONE Championship។ នាពេលកន្លងទៅ គេប៊ិះនឹងឈ្នះខ្សែក្រវាត់ទៅហើយប៉ុន្តែបែរជារបួសទៅវិញ។ ការតាំងចិត្តជាថ្មីនឹងមិនធ្វើឲ្យគេខកបំណងឡើយ។

ជើងខ្លាំងអាមេរិកដាក់គោលដៅច្បាស់ ៖ «ផ្នត់គំនិតរបស់ខ្ញុំ គឺ ជើងឯកទោះនៅទីណាក៏ដោយ។ ខ្ញុំយកឈ្នះជើងឯក ឬ នរណាដែលគិតថាល្អបំផុតនៅ ONE Championship។ ខ្ញុំចង់ជួបមែនទែន»

«ខ្ញុំគួរប៉ះ [ONE Lightweight World Champion] កីឡាករ Christian Lee នាពេលនេះ។ ខ្ញុំគួរជួបអ្នកដែលមានខ្សែក្រវាត់ពាក់នៅចង្កេះ។ ខ្ញុំមើលឃើញអីចឹង។ ហើយខ្ញុំក៏គួរជួបអ្នកលេងកំពូលក្នុងទម្ងន់នេះដែលប្រកួតប្រជែងខ្ពស់យកខ្សែក្រវាត់នាពេលកន្លងទៅដែរ»។ Alvarez យល់ឃើញបែបនេះ។

“The Underground King” បានសង្កត់ធ្ងន់ថា ៖«វាជាការសម្រាកពីជីវិតដែលរវល់ និង មាននៅជាមួយគ្រួសារច្រើន។ តែខ្ញុំជឿថាអ្វីៗកើតឡើងក្នុងហេតុផលមួយ។ ខ្ញុំនៅតែចង់ត្រលប់មកធម្មតាវិញ ដែលជាផ្នែកមួយនៃអារម្មណ៍។ ការត្រលប់មករកភាពរវល់វិញ គឺជារឿងសំខាន់បំផុតដើម្បីរក្សាផ្នត់គំនិតល្អៗជម្នះលើបញ្ហា»

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។

អត្ថបទ៖ ស៊ីធី