Iker Casillas អតីតអ្នកចាំទីក្រុមអធិរាជស Real Madrid បានបង្ហើបប្រាប់ឈ្មោះប្រធានក្រុម Barcelona Lionel Messi ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ៣ រូបដែលគាត់ស្អប់ក្នុងការលេងប្រឈមជាមួយបំផុត ។

វីរបុរសដែលបានជួយក្រុមជម្រើសជាតិអេស្បាញលើកពាន World Cup និងពាន Euro ២សម៧យរូបនេះ បានផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ UEFA TV ថា៖ «កីឡាករដែលខ្ញុំមិនចូលចិត្តលេង ប្រឈមជាមួយកន្លងមកមានដូចជា៖ Giovane Elber អតីតខ្សែប្រយុទ្ធ Bayern Munich និងអតីតខ្សែបម្រើ Juninho Pernambucano របស់ក្រុម Lyon» ។


Casillas បញ្ជាក់ថា៖ «ខ្ញុំមានអារម្មណ៏បុកពោះ នៅពេលដែលខ្ញុំឃើញ Juninho មានឪកាសទាត់ បាល់ Free-kick បន្ទាប់មកគឺ Leo Messi នេះតែម្តង»។

ទោះយ៉ាងណា Casillas ទទួលស្គាល់ នូវភាពឈ្លាសវៃរបស់ Lionel Messi នៅពេលដែលខ្លួនលេងប្រឈមនិង ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងជំនួបរវាងក្លឹបយក្សទាំងពីរនៅព្រឹត្តការន៏ El Clasico ជាច្រើនដង។

គួររំលឹកផងដែរថា Messi ក៏ធ្វើបាន Hat-trick ក្នុងកំឡុងពេល El Clasico នាខែមិនាឆ្នាំ ២០០៧ ដោយលទ្ធផល ៣-៣ នៅកីឡាដ្ឋាន Santiago Bernabeu។ មុនពេល Messi បានផ្តល់មេរៀន ដ៏គួរឱ្យអាម៉ាស់បន្តបន្ទាប់ទៀតក្រោយជួយ Barcelona បំបាក់ Real Madrid ក្នុងលទ្ធផល ៦-២ និង ៥-០ នៅឆ្នាំ ២០០៩ និង ២០១០ មុនពេល Casillas ចាកចេញពីក្លឹបទៅ FC Porto៕
អត្ថបទដោយ៖ Polin
