(ញូវយ៉ក)៖​ កីឡាករបាល់បោះ​ (basketball ) ១៦នាក់ដែលលេងក្របខណ្ឌកំពូល​ NBA របស់អាមេរិកបានរកឃេីញមានមេរោគ COVID-19 ពីការធ្វើតេស្តទៅលេីកីឡាករចំនួន​ ៣០២រូបកាលពីថ្ងៃអង្គារសប្តាហ៍មុន។

តាមរយ:ព័ត៌មានពី​ Channel News Asia បានចេញផ្សាយថា​ ពុំមានកីឡាករ​ ឬក្រុមពាក់ព័ន្ធណាម្នាក់ត្រូវបានបង្ហាញដោយ NBA នៅក្នុងសេចក្តីថ្លែងការណ៍ចំនួន ២លើកនោះទេ។

ការធ្វើតេស្តត្រូវបានទាមទារឲ្យធ្វេីតេស្តសុខភាពដាច់ខាត​ នៅពេលដែលកីឡាករប្តេជ្ញាចូលរួមការប្រកួតវិញដែលនឹងធ្វេីឡេីងនៅខែក្រោយនេះ​ ដ្បិតត្រូវបានផ្អាកជាបណ្តេីអាសន្នកាលពីថ្ងៃទី១១​ ខែមីនាមកដោយសារ​ Covid-19។

ការធ្វេីតេស្តនៅតែបន្តធ្វេីឡេីង​ រហូតដល់ការរៀបចំក្រុម NBA ឡេីងវិញនៅសប្តាហ៍នេះ​ ជាមួយនឹងការចាប់ផ្តើមពិនិត្យសុខភាពកីឡាករ​ និងបុគ្គលិកទាំងអស់ផងដែរ៕

Freshnews