អ្នក​ចាំទី Gianluigi Buffon និង​ខ្សែ​ការ​ពារ Giorgio Chiellini បាន​បន្ត​កិច្ច​សន្យា​ជាមួយ​នឹងក្លឹប Juventus របស់​ពួក​គេ​រហូត​ដល់​​ឆ្នាំ​២០២១​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​របស់​​ក្លឹប​​ដែលកំពុង​តែនាំមុខ​លើ​តារាង​ក្រប​ខ័ណ្ឌ Serie A មួយ​នេះ កាលពីថ្ងៃចន្ទ​។

A legend named Buffon | Juventus.com

កិច្ច​សន្យា​ថ្មី​ទាំង​២​នេះ ដែល​ត្រូវ​បាន​ប្រកាស​ដោយក្លឹប Juventus នោះ មាន​ន័យ​ថា អតីត​​ប្រធានក្រុម​នៃក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី​ Buffon នឹង​បន្ត​នៅ​ជាមួយ​នឹង​ក្លឹប​សេះ​បង្កង់​មួយ​នេះ លើស​ពី​វ័យ​៤៣​ឆ្នាំ​របស់​គេ​។

ក្លឹ​ប Juventus បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «Bianconeri (Juventus) តាំង​ពី​ចាប់​ផ្តើម និង​បន្ត​ជា​រៀង​រហូត​។ យើង​សូម​ប្រកាស​ថា វា​ពិត​ជា​ចាំ​បាច់​ណាស់​ក្នុង​ការ​​បញ្ជាក់​ថា នៅថ្ងៃ​នេះ កិច្ច​សន្យារបស់​ពួក​គេបន្ត​ជាផ្លូវការ សម្រាប់​​រយៈ​ពេល​១​ឆ្នាំ​ទៀត​គឺ​ឆ្នាំ​២០២១»​។ Buffon បាន​វិល​ទៅ​កាន់​ក្លឹប Juventus វិញ កាលពី​រដូវ​ក្តៅ​មុន ក្រោយពី​បាន​ជួប​រដូវ​កាល​យ៉ាង​ខក​ចិត្ត​នៅ​​​ឯ​ក្លិប Paris Saint-Germain និង​ជា​កីឡាករ​ដែល​បាន​បង្ហាញខ្លួន​ក្នុងក្រប​ខ័ណ្ឌ​ Serie A ច្រើន​ជាង​គេ​​របស់​ក្លឹបនេះ ក្រោយពី​បាន​បង្ហាញខ្លួន​៤៧៩​លើក​ក្នុង​ការ​ប្រកួត​លីក បើ​គិត​ចាប់​តាំងពីបានចូល​រួម​ឆ្នាំ​២០០១​។ ពេល​នៅ​ជា​មួយ​នឹង​កឹ្លប Juventus រូបគេ​បាន​ឈ្នះ​ពាន​លីក​នេះ​៩​លើក ប៉ុន្តែ ការ​ឈ្នះ​ពាន​អឺ​រ៉ុប​តែ​១លើក​របស់​គេ បាន​កើត​ឡើង នៅពេល​ដែល​រូប​គេ​បាន​ឈ្នះ​ពាន UEFA Cup ជាមួយ​នឹងក្លិប Parma ក្នុង​ឆ្នាំ​១៩៩៩​៕

 

ប្រភព​ព័ត៌​មាន៖ Channel​ News Asia