ក្លឹប Valencia បានបណ្តេញលោក Albert Celades ចេញពីតំណែងគ្រូបង្វឹក កាលពីថ្ងៃចន្ទ ក្រោយពីការជួបលទ្ធផលដ៏ខកចិត្តជាបន្តបន្ទាប់ ខណៈដែលការខកចិត្តនោះបានឈានដល់កម្រិតកំពូល ក្រោយពីការរងបរាជ័យក្រោមស្នាដៃក្រុមស្ថិតក្នុងតំបន់តែមួយ Villarreal ក្នុងការប្រកួតក្របខ័ណ្ឌ La Liga កាលពីចុងសប្តាហ៍ថ្មីៗនេះ។
Valencia ដណ្តើមបានត្រឹមតែ៤ពិន្ទុគត់ ពីការប្រកួតដែលផ្តល់ពិន្ទុសរុប១៥ពិន្ទុ បើគិតចាប់តាំងពីចាប់ផ្តើមការប្រកួតឡើងវិញ ក្រោយពីការផ្អាកដោយសារតែវីរុសកូរ៉ូណា ដោយបានធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ៨ នៅលើតារាងលីក ពោលគឺដេញតាមពីក្រោយចំណាត់ថ្នាក់ដែលត្រូវឈ្នះកៅអីទៅលេងក្នុង Champions League ចំនួន៨ពិន្ទុ។ ក្លិបបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប Valencia សូមជូនដំណឹងពីការរំលាយកិច្ចសន្យារបស់លោក Albert Celades ភ្លាមៗ»។ លោក Voro អតីតជំនួយការគ្រូបង្វឹក ត្រូវបានកកោះហៅឲ្យមកដឹកនាំម្តងទៀត ក្នុងកិច្ចសន្យាបណ្តោះអាសន្នជាលើកទី៦។
លោក Celades បានចូលកាន់តំណែងនៅក្លិប Valencia កាលពីខែកញ្ញា ឆ្នាំមុន ក្រោយពីការបណ្តេញលោក Marcelino ចេញ ក្រោយពីបានដឹកនាំរបស់ក្លឹបនេះ វិលទៅឈរក្នុងចំណាត់ថ្នាក់កំពូលទាំង៤វិញ។ ប៉ុន្តែ លោក Celades បានរងបរាជ័យ ធៀបទៅនឹងរដូវកាលមុន ក្រោយពីការរងបរាជ័យក្រោមស្នាដៃក្រុម Villarreal ២-០ កាលពីថ្ងៃអាទិត្យ ដែលនាំឲ្យ Valencia ដណ្តើមបានជ័យជម្នះត្រឹមតែ២លើកគត់ ក្នុងចំណោមការប្រកួត១៣លើក៕
ប្រភពព័ត៌មាន៖ Channel News Asia