ក្រុម Zenit St Petersburg បាន​ក្លាយ​ជាម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ​រុស្ស៊ី Premier League ២​រដូវកាល​ជាប់​ៗ​​គ្នា ក្រោយ​ពី​បាន​យកឈ្នះ​លើក្រុម Kuban Krasnodar ក្នុង​លទ្ធ​ផល ៤-២ កាលពីថ្ងៃ​អាទិត្យ​។

Зенит» догнал ЦСКА по количеству чемпионских титулов. Впереди ...

បច្ចុប្បន្ន​របស់​​​លោក Sergey Semak នាំមុខ​១៣ពិន្ទុ​ដាច់​នៅ​លើ​កំពូល​តារាង លើ​ក្រុម​ឈរលេខ​២ Lokomotiv Moscow ខណៈ​ដែល​សល់​ការ​​ប្រកួត​ត្រឹម​តែ​៤លើក​ទៀតប៉ុណ្ណោះ​។

442 | Zenit ganó su séptima liga de Rusia con presencia argentina

ការ​ឈ្នះពានក្រប​ខ័ណ្ឌកំពូល​របស់​រុស្ស៊ី​ជាលើក​ទី​៧​របស់​ក្រុម Zenit បាន​កើត​ឡើង ក្រោយពី​ការ​ទទួល​ជ័យ​ជម្នះ​កាលពី​រដូវ​កាល​មុន ខណៈ​ដែល​ពួក​គេ​ក៏បានផ្តួលក្រុម​ Kuban Krasnodar ដូចគ្នា​នេះ ផងដែរ ដើម្បី​លើក​ពាន​​។ ខ្សែ​​ប្រយុទ្ធ Artem Dzyuba ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ តាមរយៈ​ការរក​បាន​១៧​គ្រាប់ និង​កីឡាករ Sardar Azmoun ដែល​រក​បាន​១៥គ្រាប់ សុទ្ធ​សឹង​បាន​រ​ក​គ្រាប់​បាល់​បញ្ចូល​ទី​ដូចគ្នា​នៅលើ​ទឹកដីក្រុម Krasnodar បើ​ទោះ​បី​កីឡាករ Daniil Utkin រក​បាន​២​គ្រាប់ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ក៏ដោយ​។

FC Zenit in English✨ on Twitter: "CHAMPIONS! 🏆🏆🏆🏆🏆🏆🏆… "

Zenit អាច​នឹង​បន្ថែ​ម​ពាន​មួយ​ផ្សេង​ទៀត ខណៈ​ដែល​ពួកគេ​ក៏​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម Spartak Moscow ក្នុង​​ពាន Russian Cup នាថ្ងៃ​ទី​១៨ ខែកក្កដា ផង​ដែរ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia