កីឡាករ Danny Welbeck បានរកគ្រាប់បាល់ជ័យជំនះដោយការទាត់បាល់បកចេក (Bycicle Kick) យ៉ាងល្អអស្ចារ្យជួយអោយក្រុមម្ចាស់ផ្ទះ Watford វាយបកតាមពីក្រោយដើម្បីផ្តួលក្រុមភ្ញៀវ Norwich ក្នុងលទ្ធផល២ទល់និង១ក្នុងការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី៣៤កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ។ លទ្ធផលជ័យជំនះនេះបានជួយអោយពួកគេបង្កើនគម្លាត៤ ពិន្ទុងើបចេញពីតំបន់កាត់ចោល ។
រីឯក្រុមបាតតារាង Norwic បច្ចុប្បន្នមានគម្លាត ១០ ពិន្ទុពីក្រុម Watford និងត្រូវការ៦ពិន្ទុដើម្បីងើបចេញពីតំបន់កាត់ចេញតែក្រុមនិងត្រូវកាត់ចេញដោយស្វ័យប្រវត្តិប្រសិនបើពួកគេចាញ់ក្រុម West Ham នៅថ្ងៃសៅរ៍ចុងសប្តាហ៏នេះ។
Welbeck អតីតខ្សែប្រយុទ្ធ Man.United និង Arsenal ធ្លាប់លេងអោយក្រុមជម្រើសជាតិអង់គ្លេស ៤០ ដង បានបង្ហាញខ្លួន ៥ ប្រកួតនៅលីគកំពូលអង់គ្លេស អោយWatford ក្រោយ ផ្ទេរដោយគ្មានឥតគិតថ្លៃកាលពីខែសីហាឆ្នាំមុន តែបញ្ហារបួសសរសៃពួរកាលពីខែតុលាធ្វើអោយរូបគេអវត្តមានអស់រយៈពេលជាង៣ខែមុនពេលការឆ្លងរាតត្បាតនៃមេរោគកូវីត-១៩។