ប្រទេសអុីតាលី៖ ក្រុម Lecce ត្រូវ​បាន​កាត់​ចេញពីក្រប​ខ័ណ្ឌ Serie A កាលពីថ្ងៃ​អាទិត្យ ក្រោយ​ពី​លេង​បាន​ត្រឹម​តែ​១​រដូវ​​កាល ក្នុងក្រប​ខ័ណ្ឌកំពូល ខណៈ​ដែល​រដូវកាល​​ជា​ប្រវត្តិ​សាស្ត្រ​មួយ​ទាំង​នៅ​លើ និង​ក្រៅ​ទីលាន ក្នុង​ប្រទេស​អ៊ី​តាលី បាន​ឈាន​ដល់​ទី​បញ្ចប់​។

Genoa, il tris al Verona vale la salvezza. Il Lecce cade col Parma ...

ក្រុម​របស់​លោក Fabio Liverani បាន​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ៤-៣ នៅ​លើ​ទឹកដី​ខ្លួន​ឯង ក្រោមស្នា​ដៃក្រុម Parma ប៉ុន្តែ នៅ​ពេល​ដែល​ត្រូវ​ធ្លាក់​ចេញ​ទៅកាន់​ក្រប​ខ័ណ្ឌ Serie B ទោះ​បី​ពួក​គេ​បាន​ទទួល​ជ័យ​ជម្នះ​ក៏ដោយ ដោយ​​សារ​តែ​ក្រុម​ប្រជែង​គេច​ឲ្យ​ផុត​ពី​តំបន់​កាត់ចោល Genoa បាន​យកឈ្នះ​លើក្រុម Hellas Verona ក្នុងលទ្ធ​ផល ៣-០ ក្នុង​ការ​ប្រកួត​មួយ​ដែល​ក្រុម​ទាំង​បាន​រង​ពិន័យ​កាតក្រហម​ចំនួន​៤​។ ក្រុម Lecce ដែល​បាន​ធ្លាក់​ទៅកាន់​ក្រប​ខ័ណ្ឌ Serie B ក្រោយពី​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់លេខ​១៧​នោះ បាន​ដេញ​តាម​ពីក្រោយ​ក្រុម Genoa ១ពិន្ទុ មុន​​នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​ជុំ​ចុងក្រោយ និង​ត្រូវ​តែ​ផ្តួល​ក្រុម Parma ហើយ​សង្ឃឹម​ថា Genoa មិន​អាច​​ដណ្តើម​បាន​ជ័យ​ជម្នះ ពេល​ប៉ះក្រុម Verona ដើម្បី​បន្ត​នៅក្នុងក្រប​ខ័ណ្ឌកំពូល​​។

Raul Jimenez, caratteristiche tecniche e video del bomber vicino ...

ជាមួយ​​គ្នា​នេះ ក្រុម Inter Milan យកឈ្នះ​លើក្រុម Atalanta ក្នុងលទ្ធ​ផល ២-០ ដើម្បី​បញ្ចប់​ក្នុង​នាម​ជាក្រុម​ម្ចាស់​ជើង​ឯក​រង បន្ទាប់​ពីក្រុម Juventus៕

ប្រភព​ព័ត៌​មាន៖ Channel News Asia