ប្រទេសអង់គ្លេស៖ ក្រោយរួមរស់ជាមួយគ្នា៣ឆ្នាំ ក្រុមមាន់ខ្នាយមាសTottenham Hotspur បានបញ្ជាក់ជាផ្លូវ​ការណ៏​ថាពួកគេ​ចង់បាន​តម្លៃខ្លួន​ប្រមាណ ២៣ លានផោន សម្រាប់កីឡាករ Serge Aurier​​កីឡាករវ័យ ២៧ ឆ្នាំ​ ក្រោយពី​មានការ​ចាប់អារម្មណ៍​ពីក្លឹប AC Milanនៅក្របខណ្ឌលីកកំពូល SerieA របស់អ៊ីតាលី យោងគេហទំព័រ Daily Mail បាន​​ចុះផ្សាយ។
AC Milan director Paolo Maldini speaks out on transfer pursuit of ...
ខ្សែការពារស្តាំសញ្ជាតិកូឌីវ័ររូបនេះបានផ្ទេរពីក្លឹប PSG មកកាន់កីឡា​ដ្ឋានLondon​Stadium​ដែល​មានមូលដ្ឋាននៅ​ភាគ​ខាង​ជើងទីក្រុងឡុងដ៍ក្នុងឆ្នាំ ២០១៧ និងបានបង្ហាញខ្លួនចំនួន ៨៣ លើកអោយTottenham នៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់ការប្រកួតទាំង​អស់ស្របពេល​រដូវ​កាល​២០១៩-២០២០ ចូល​លេង​បាន៤២ប្រកួត ។
Aurierបច្ចុប្បន្នមានកិច្ចសន្យា ២ ឆ្នាំទៀតប៉ុណ្ណោះលើកិច្ចព្រមព្រៀងជាមួយក្រុមលោក Jose Mourinhoខណៈអនាគតរបស់ខ្លួន នៅរដូវកាលថ្មីកំពុងជួបនិងភាពស្រពេចស្រពិល បើទោះ​បី​ជាបង្ហាញ​​ខ្លួន​សម្រាប់ជម្រើស១១នាក់ដំបូង ដោយរកបានពីរគ្រាប់និងAssist ៨ លើក​នៅរ​ដូវ​កាល​ចាស់ក្តី ។
Serge Aurier Denies Spitting into Crowd During Tottenham Goal ...
ទោះបីជាសម្តែងការចង់បានប៉ុន្តែ AC Milan កំពុងព្យាយាមចរចារនិងផ្តល់ជូនតម្លៃទាបជាង ១២ លានផោនប៉ុណ្ណោះ ក៏ប៉ុន្តែប្រធានក្លឹប Spurs លោក Daniel Levy មិនបានព្រមព្រៀង​លើ​តម្លៃ​​ទាប​ជាង១៣លានផោននោះទេ បន្ទាប់ពីក្លឹបក៏រងផលប៉ះពាល់ផ្នែកហិរញ្ញវត្តុ​លើបញ្ហា​មេ​រោគ​​​កូវីត-១៩នាពេលកន្លងមក ៕

 

ប្រភពព័ត៍មាន៖ Sportsmole