ប្រទេសអង់គ្លេស៖ កីឡាករចំណូលថ្មីរបស់ក្លិប Man City គឺខ្សែបម្រើស្លាប Ferran Torres បានបង្ហើបប្រាប់ពីមូលហេតុដែល ខកចិត្តជាមួយថ្នាក់ដឹកនាំក្លឹប Valencia ដែលជាមូលហេតុសំខាន់។

Manchester City confirm the signing of Valencia starlet Ferran Torres

កីឡាករ​ជម្រើសជាតិអេស្បាញ​វ័យក្រោម​២១​ឆ្នាំរូបនេះបន្តថាៈ គាត់បានសំរេចចិត្តចាកចេញពីក្លឹបរហស្សនាមប្រចៀវខ្មៅបន្ទាប់ពីមិនទទួលបានទំនុកចិត្ត បើ​ទោះបីជាកន្លងមកក្លឹបបានប្រាប់គាត់ថានិងដាក់អោយរូបគេចូលលេងក្នុងនាមជម្រើស១១នាក់ដំបូងសម្រាប់  រដូវកាល ២០១៩-២០២០កន្លងមក។ ប៉ុន្តែអ្វីៗមិនដូចការគិត Torres បានត្រឹមតែជាប់ជាកីឡាករជម្រើស​ទី៥​ប៉ុណ្ណោះនៅក្នុងក្លិប។

Torres បានប្រាប់គេហទំព័រ Marca ថាៈ ពេលដែលបញ្ចប់ព្រឹត្តការណ៏ប្រកួតពានរង្វាន់ Championship សម្រាប់​កីឡាករអាយុក្រោម១៩ឆ្នាំ ក្លឹបបានប្រាប់ខ្ញុំផ្ទាល់ថាៈ ពួកគេ​មិនបានចាត់បញ្ចូលខ្ញុំក្នុងជាសមាជិកសំខាន់ទេ តែផ្ទុយ​ទៅវិញពួកគេមាន ជម្រើស​កីឡា​ករផ្សេងជំនួសខ្ញុំទៅវិញ។

Ferran Torres lifts lid on bitter Valencia fallout that led to Man ...

ទីបំផុតនៅថ្ងៃអង្គារកន្លងទៅ លោក Pep Guardiola បានបំពេញកិច្ចព្រមព្រៀងក្នុងតម្លៃ ២១ លានផោន (២៧ លាន​ដុល្លារ) ដើម្បីចុះហត្ថលេខាកីឡាករវ័យក្មេងដែលត្រូវបានគេចាត់ទុកជាខ្សែបម្រើដ៏ទេពកោសល្យលេច​ធ្លោ​ម្នាក់​នៅ អឺរ៉ុបមកកាន់កីឡាដ្ឋាន Etihad Stadium ជាផ្លូវការណ៏៕

ប្រភពព័ត៍មាន៖ Goal