បរទេស៖ ខ្សែបម្រើ Bruno Fernandes រកបានមួយគ្រាប់ដោយបាល់ប៉េណាទី ជួយអោយក្លិបបិសាចក្រហម Manchester United បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League។

Manchester United 1-0 FC Copenhagen LIVE! Europa League result and ...

ក្រុម Copenhagen បានធ្វើបានយ៉ាងល្អក្នុងវគ្គទី១ ដោយពួកគេបានបង្កើតឱកាសជាច្រើនទៅលើក្រុម Man Utd ប៉ុន្តែមិនមានសំណាងទាល់តែសោះ មុននឹង Man Utd ចាប់ផ្តើមវាយសម្រុកវិញ នៅក្នុងវគ្គទី២ ប៉ុន្តែត្រូវជួយសង្គ្រោះជាច្រើនលើកច្រើនសារដោយអ្នកចាំទី KarlJohan Johnsson ប៉ុន្តែទោះបីជាយ៉ាងណាក្រុមបិសាចក្រហមបានទទួលបានបាល់១១ម៉េត្រដោយការបង្ករកំហុសរបស់ខ្សែការពារ AndreasBjelland ទៅលើខ្សែប្រយុទ្ធ Anthony Martial នៅក្នុងម៉ោងបន្ថែម១៥នាទី វគ្គទី១។

Manchester United 1-0 FC Copenhagen LIVE! Europa League result and ...

ប្រកួតក្រោយ Man Utd អាចនឹងត្រូវប្រឈមមុខជាមួយនឹងក្រុម Sevilla រឺក៏ Wolverhamton ដោយក្រុមទាំង២នឹងត្រូវប៉ះគ្នានៅយប់នេះ ដើម្បីដណ្តើមយកកៅអីលេងនៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ទ្វីបអ៊ីរ៉ុបលំដាប់ទី២នេះ៕

ប្រភពព័ត៍មាន៖ Channel News Asia