បរទេស៖ ក្លិបបិសាកក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាជាមួយនឹងក្លិបអ្នកមានបុណ្យ FC Barcelona ក្នុងការនាំយកខ្សែប្រយុទ្ធវ័យក្មេងដែលមានទេពកោសល្យ Ansu Fati មកកាន់ទឹកដី Old Trafford នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
កីឡាករវ័យ១៧ឆ្នាំរូបនេះមានឱកាសបានបង្ហាញខ្លួនជារឿយៗអោយក្លិប Barca នៅរដូវកាល២០១៩/២០ នេះ រូបគេអាចរកបាន ៨គ្រាប់ក្នុងការបង្ហាញ៣២ដង គ្រប់កម្មវិធីទាំងអស់។ Fati ទើបតែបានចុះកិច្ចសន្យា៣ឆ្នាំជាមួយនឹងក្លិប Barcelona កាលពីចុងឆ្នាំមុន ប៉ុន្តែក្លិបបិសាចក្រហមទើបតែចាប់អារម្មណ៍ចង់ចុះកិច្ចសន្យាលើកីឡាកររូបនេះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
នេះបើយោងតាមសារព័ត៌មាន Sport បានចុះផ្សាយចំពេលមានភាពមិនច្បាស់លាស់ជុំវិញការផ្ទេរកីឡាករ Jadon Sancho របស់ Borussia Dortmund ក្រុមបិសាចក្រហមក៏បង្វេរចំណាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធជម្រើសអេស្ប៉ាញអាយុ២១ឆ្នាំនេះវិញ៕
ប្រភពព័ត៍មាន៖ Sportsmole