បរទេស៖ ក្លិបមេឃខៀវ Manchester City កំពុងតែត្រៀមទឹកប្រាក់ចំនួន ៤០លានផោន ដើម្បីនាំយកខ្សែបម្រើ Harry Winks របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ទៅកាន់ទឹកដី Etihad នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

Man City urged against surprise January transfer for Tottenham ...

Winks បានចំណាយអាជីពជាកីឡាករបាល់ទាត់ទាំងមូលរបស់គេនៅជាមួយនឹងក្រុម Tottenham ហើយគាត់បានចូលលេងជម្រើស១១នាក់៩៦ដង​ និង៤៧ដងទៀតក្នុងនាមជាកីឡាករបម្រុងអោយក្រុមនៅឯទីក្រុមឡុងនេះ។ ទោះបីជាកីឡាករវ័យ២៤ឆ្នាំរូបនេះទើបតែចុះកិច្ចសន្យាថ្មីជាមួនឹងក្លិប Hotspur កាលពីឆ្នាំ២០១៩ក៏ដោយ ក៏រូបគេនឹងត្រូវពិបាកក្នុងការប្រជែងកន្លែងជាមួយនឹងកីឡាករ Pierre-Emile Hojbjergដែលក្លិបមាន់ក្នាយមាសទើបតែនាំចូលកាលពីពេលថ្មីៗនេះ។

Pierre-Emile Hojbjerg: Tottenham complete signing of Southampton ...

ខណៈដែលលោក Jose Mourinho ក៏មានគម្រោងចង់លក់កីឡាករមួយចំនួនផងដែល ដើម្បីយកលុយទាំងនោះទិញកីឡាករថ្មីមកពង្រឹងក្រុមរបសលោក៕

 

ប្រភពព័ត៍មាន៖ Sportsmole