បរទេស៖ ក្លិបមេឃខៀវ Manchester City នឹងមានឱកាសចុះកិច្ចសន្យាយកខ្សែការពារ Kalidou Koulibaly របស់ក្លិប Napoli នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ប្រសិនបើពួកហ៊ានចំណាយលុយ ៦០លានផោន ។
បើយោងទៅតាមសារព័ត៍មាន Mirror បានចុះផ្សាយថា ក្លិប Napoli បានទម្លាក់តម្លៃខ្លួនកីឡាកររូបនេះពី ៧០លានផោន មកត្រឹមតែ ៦០លានផោន ហើយកីឡាករខ្លួនគេចង់ផ្ទេរទៅកាន់ក្លិប Manchester City ជាជាងក្លិប Manchester United ដែលជាក្លិបគូរប្រកួតប្រជែងគ្នា។
ក្លិប Napoli ក៏កំពុងសម្លឹងឃើញកីឡាករ Gabriel Magalhaes របស់ក្លិប Lille ដើម្បីយកមកជំនួសកន្លែងរបស់ Koulibaly ហើយក៏បានព័ត៍មានចុះផ្សាយថា ក្លិប Arsenal ក៏មានបំណងចុះកុងត្រាយក Gabriel Magalhaes ដែរ៕
ប្រភពព័ត៍មាន៖ Sportsmole