បរទេស៖ គ្រូបង្វឹកក្រុម Bayern Munich លោក Hansi Flick ចង់អោយក្រុមរបស់លោកបំភ្លេចជ័យជំនះ ដ៏លើសលប់​លើក្រុមបាសេឡូណា ក្នុងលទ្ធផល៨ទល់និង ២ កាលពីចុងសប្តាហ៏មុន និង ផ្តោតការលេង​ចាប់ផ្តើមពីដំបូង​ឡើងវិញនៅពេលពួកគេប្រឈមនឹងក្រុមជើងខ្លាំងLyon ក្នុងការប្រកួតពានរង្វាន់ Champions League វគ្គពាក់​កណ្តាលផ្តាច់ព្រ័ត្ររឺ ៤ ក្រុមចុងក្រោយនៅវេលាម៉ោង២ទៀបភ្លឺនាថ្ងៃទី២០ សីហា ២០២០ ស្អែកនេះ។

Bundesliga | How Hansi Flick took Bayern Munich from fourth in the ...
គួរកត់សម្គាល់ថាបន្ទាប់ពីក្រុមម្ចាស់ជើងឯកលីកកំពូលអាឡឺម៉ង់ Bundesliga បានទទួលបានជ័យជម្នះគួរឱ្យភ្ញាក់ផ្អើលលើ Barcelona ពួកគេត្រូវប្រឈមមុខ នឹង ក្រុមមួយដែលបានយកឈ្នះក្រុម​ជើង​ឯកអ៊ីតាលី Juventus និង Ma​n City ដើម្បីឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។

Bundesliga | 5 reasons Hansi Flick deserves the Bayern Munich job
អ្នចកាត់ការសញ្ជាតិអាឡឺម៉ង់បានបញ្ជាក់ប្រាប់បណ្តាញសារពត៌មានមុនការប្រកួតនេះថាៈ ទំនុកចិត្ត​១០០ភាគ​រយ​​នឹងមិន​គ្រប់គ្រាន់ទេព្រោះយើងផ្តោតលើការប្រកួត ដែលចាប់ផ្តើមពីដំបូង។ យើងបានកំណត់គោលដៅធំ ៗ ប៉ុន្តែវាជាការ ប្រកួតចាប់ផ្តើមពី លទ្ធផល០-០ ហើយយើងត្រូវលេងអោយស៊ីសង្វាក់គ្នា ដូចពេលលេង​ជាមួយ ​Barcelona ដូច្នេះដែរ៕

 

ប្រភពព័ត៍មាន៖ BBC