បរទេស៖ អ្នកចាំទីជើងចាស់ Claudio Bravo បានចាកចេញពីទីក្រុង Manchester បន្ទាប់ពីកិច្ចសន្យារបស់គាត់ជា​មួយ​ក្រុម​ជើងឯករងក្របខ័ណ្ឌ Premier League ផុតសុពលភាព។ កីឡាករសញ្ជាតិឈីលីវ័យ ៣៧ ឆ្នាំរូប​នេះ​បាន​ចុះកុង​ត្រារយៈពេល ៤ ឆ្នាំជាមួយតម្លៃខ្លួនផ្ទេរប្រមាណ ១៥,៤ លានផោនពីក្លិបយក្សអេស្ប៉ាញ ​Barcelona​ នៅ​ឆ្នាំ ២០១៦ដើម្បីជំនួសអតិតអ្នកចាំទី Joe Hart ។

ទោះយ៉ាងណា Bravo បង្ហាញទម្រង់លេងបានមិនបានលទ្ធផលល្អនៅរដូវកាលដំបូង(២០១៦-២០១៧) ស្រប​ពេលលោក Pep Guardiola ក៏មិនបានឈ្នះពានសម្រាប់រដូវកាលដំបូងរបស់លោកដូចគ្នាផងដែរ។ បន្ទាប់មក​ទៀត​ក្រោយការមកដល់​របស់អ្នកចាំទីប្រេស៊ីល Ederson ក្នុងខែមិថុនាឆ្នាំ ២០១៧ Bravo បានត្រឹមជាប់​ជាកីឡា​ករដៃទី២ និងបង្ហាញខ្លួនពិតប្រាកដសម្រាប់ការប្រកួត League Cup និង FA Cup ប៉ុណ្ណោះប្រសិនជា Ederson មិនមានបញ្ហារបួស។

 

ប្រភពព័ត៍មាន៖ BBC