បរទេស៖ Barcelona កំពុងត្រៀមដាក់លក់កីឡាករដែលជាប់ជម្រើស១១នាក់ដំបូងរបស់ខ្លួនចេញពីក្រុម  ខណៈការលើក​ឡើង​​នេះអាចនិងក្លាយជាគោលដៅចាប់អារម្មណ៍សម្រាប់ក្លឹបធំៗ ដ៏ទៃទៀតនិងចាប់ផ្តើមធ្វើការចរចារ។មានន័យ​ថា​កីឡាករទាំងអស់ដែលលេងនៅគ្រប់ទម្រង់ និងត្រូវដាក់ចូលក្នុងបញ្ជីលក់ចេញតាមការជ្រើសរើស និង សម្រេច របស់គ្រូ​បង្វឹកព្រមទាំងក្លឹប។

ជារឿងគួរចាប់អារម្មណ៏គឺខ្សែការពារ Gerard Pique ដែលស្ថិតក្នុង​ចំណោមកីឡាករ​ដែល​ក្លឹបមិនបានប្រកាសថាលក់យោងតាមប្រធានក្លឹបលោក​ Joseph Maria Bortameu  កាល​ពីថ្ងៃអង្គារយ៉ាងណាក្តី។

បើទោះបីជា Pique ខ្លួនឯងធ្លាប់បាននិយាយថានិងចាកចេញពីក្លឹប ក្រោយបរាជ័យនៅក្របខណ្ឌ Champion League ជាមួយ Bayern Munich វគ្គ៨ក្រុមចុងក្រោយក្នុង គោលបំណង នាំមកនូវការផ្លាស់ប្តូរ​ទម្រង់​លេង​សម្រាប់ក្រុមកាតាឡានវិល​ត្រលប់​​មករក​ទម្រង់​លេងល្អដូចដើមវិញក្តី​។

Fulhamជាក្លឹប មានមូលដ្ឋាននៅទីក្រុងឡុងដ៍​ បានផ្តល់សំណើរមកដល់ក្លឹប Barcelona ខណៈក្រុមកំពុងតែ​ស្វែង​​​រក​ខ្សែ​ការពារដែលមាន បទពិសោធន៍ដើម្បីជួយក្រុមរបស់ពួកគេ បន្ទាប់ពីបានវិលត្រឡប់មកកាន់លីក​កំពូល​អង់គ្លេស​វិញនៅរដូវកាលថ្មី។ខ្សែការពារក្រុមជម្រើសជាតិអេស្បាញវ័យ ៣៣ ឆ្នាំមានបទពិសោធន៏​លេង​នៅក្របខណ្ឌ​ Premier League ឱ្យក្រុមបិសាចក្រហម Manchester United កាលពីយុវជន​មុនពេល​វិល​ត្រលប់ទៅ Barcelona នៅឆ្នាំ ២០០៨ ក្រោមការដឹកនាំរបស់លោក Pep Guardiola៕

 

ប្រភពព័ត៍មាន៖ Sport.es