បរទេស៖ ខ្សែបម្រើ Matty Longstaff របស់ក្លិប Newcastle បានចុះកុងត្រាថ្មីរយៈពេល ២ ឆ្នាំបន្តលេងអោយក្រុមដែលមានមូលដ្ឋានៅភាគខាងជើងប្រទេសអង់គ្លេសបន្តទៀត។
កីឡាករវ័យ ២០ ឆ្នាំដែលកិច្ចសន្យារបស់ខ្លួននិង ផុតកំណត់នៅរដូវក្តៅនេះរកបាន ៣ គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ ដងកាលពីរដូវកាលមុនក្រោយចូលរួមបង្ហាញខ្លួន ក្នុងឈុតធំរបស់ក្លឹប។ គ្រាប់បាល់ស៊ុតបាល់បញ្ចូលទីក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គាត់នៅ Premier League គឺពេលផ្តួល Man. United កាលពីខែតុលាឆ្នាំមុន។
កីឡាករក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម២០ឆ្នាំបានប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបថាៈវាត្រូវការពេលយូរជាងអ្វីដែលខ្ញុំបានរំពឹងទុកប៉ុន្តែខ្ញុំពិតជារីករាយណាស់ដែលបានធ្វើឥឡូវនេះ។ ខ្ញុំរង់ចាំដើម្បីត្រឡប់ទៅលេងនៅ St James ‘Park វិញយ៉ាងអន្ទះសា បន្ទាប់ពីបាននិយាយជាមួយ គ្រូបង្វឹក Steve Bruce ហើយយើងបានជជែកគ្នាហើយវាមិនមានអ្វីប្លែកទេបន្ទាប់ពីខ្ញុំបាននិយាយជាមួយគ្នា។គាត់បានផ្តល់ឱកាសដល់ខ្ញុំហើយខ្ញុំពិតជាទន្ទឹងរងចាំធ្វើការជាមួយគាត់និងបុគ្គលិកគ្រូបង្វឹករបស់គាត់ដែលសុទ្ធតែពូកែជាមួយខ្ញុំ៕
ប្រភពព័ត៍មាន៖ BBC