បរទេស៖ លោក Hansi Flick គ្រូបង្វឹក​របស់​ក្រុម Bayern Munich បាន​សាទរ​ចំពោះ​ការ​​អភិវឌ្ឍដ៏មិនគួរ​ឲ្យ​ជឿទៅលើ​ក្រុម​របស់​លោក ក្នុង​រយៈ​ពេល​ត្រឹម​តែ​១០​ខែ បើ​គិត​ចាប់​តាំងពី​លោក​បាន​ចូល​កាន់​តំណែង ក្រោយពី​ក្រុម​យក្ស​របស់​អាល្លឺ​ម៉ង់មយ​នេះ បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីថ្ងៃ​អាទិត្យ​។

The stats behind Bayern Munich's sixth Champions League win and ...

Bayern បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ​អឺរ៉ុប ជាលើក​ទី​៦ ក្នុង​​ប្រវត្តិ​សាស្ត្រ​របស់​ក្លិប ក្រោយពី​បាន​យកឈ្នះ​លើក្រុម Paris Saint-Germain ក្នុងលទ្ធ​ផល ១-០​។ ក្រុមមួយនេះ បាន​អប​អរ​ការ​ឈ្នះ​ពានតាម​រយៈការ​ចាប់​លោក Flick បោះ​ចុះ​ឡើង ក្រោយពី​បាន​លើក​ពាន ដែល​បាន​កើត​ឡើង តាមរយៈការ​តែត​បាល់​បញ្ចូល​ទី​ពី​ខ្សែ​បម្រើ​ស្លាប Kingsley Coman ដែល​វិវឌ្ឍ​ចេញពី​ក្រុម​យុវ​ជន​របស់​ក្រុម PSG​​។ នៅ​ពេល​ជិត​បញ្ចប់​ការ​ប្រកួត អ្នក​ចាំទី Manuel Neuer របស់​ក្រុម Bayern បាន​បំពេញ​តួនាទី​យ៉ាងល្អ​ដើម្បី​សង្គ្រោះ​បាល់​​​ពី​ការ​ស៊ុត​របស់​ខ្សែ​​ប្រយុទ្ធ Neymar និង Kylian Mbappe​។ លោក Flick ដែល​បាន​ចូល​កាន់​តំណែង ក្រោយពី​លោក Niko Kovac ត្រូវ​បាន​បណ្តេញ​ចេញ​នោះ បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​មាន​មោទ​នភាព​ដោយ​សារ​តែ​ពួកគេ​ណាស់​។

PSG 0 - 1 Bay Munich - Match Report & Highlights

នៅពេល​ដែលខ្ញុំ​បានមើល​ឃើញ​ចំណង​ជើង​ព័ត៌មាន​នានា កាលពី​ខែ​វិច្ឆិកា រាល់​អ្វី​ៗ​ដែល​ខ្ញុំ​បាន​អានគឺ​ថា គ្មាន​ក្រុម​ណា​​ខ្លាច​ក្រុម Bayern ឡើយ​។ ការ​អភិវឌ្ឍ​ចាប់​តាំងពី​ពេល​នោះ ពិត​ជា​​មិន​គួរ​ឲ្យ​ជឿ​។ យើង​ស័ក្កសម​ក្នុង​ការ​ឈ្នះ ដោយ​សារ​តែ​ទម្រង់​លេង​នៅ​តង់​ទី​២​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia