បរទេស៖ លោក Louis van Gaal បានបង្ហើបប្រាប់ឱ្យដឹងថាគាត់ចង់ធ្លាប់មានចេតនាចង់ចុះហត្ថលេខាខ្សែប្រយុទ្ធ Neymar និង Robert Lewandowski ព្រមទាំង Sadio Mane ជាកីឡាករអាទិភាពក្នុងចំណោមកីឡាករដទៃទៀតដែលមិនបានរៀបរាប់ឈ្មោះ អំឡុងពេលរូបលោកនៅដឹកនាំក្រុមបិសាចក្រហម Man. United កំលុងឆ្នាំ២០១៤-២០១៦។
អ្នកចាត់ការទូទៅសញ្ជាតិហូឡង់បានផ្លាស់មកដឹកនាំជំនួសលោក David Moyes កាលពីឆ្នាំ ២០១៤ និងបានដឹកនាំក្លឹបជើងឯកអង់គ្លេស២០ឆ្នាំចំនួន២រដូវកាល មុនពេលចាកចេញពីទឹកដី OldTrafford។ បើទោះបីជាជួយក្លឹបលើកពានFA Cup នៅរដូវកាលទី២ ២០១៥-២០១៦ ក៏អតីតគ្រូបង្វឹកBayern Munich រូបនេះ ត្រូវ ក្លឹបបញ្ចប់តំណែង និង នាំយកគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho មកដឹនាំវិញ។ គ្រូបង្វឹកវ័យ៦៤ឆ្នាំបានប្រាប់គេហទំព័រ Four Four Two ថាៈពេលនោះខ្ញុំចង់បាន Lewandowskiប៉ុន្តែជារឿង ពិបាកខ្ញុំបានព្យាយាមទិញ Gonzalo Higuain ជំនួសវិញ តែនៅមិនអាច។
ខ្ញុំក៏បានពិភាក្សាជាមួយក្រុមប្រឹក្សាភិបាលក្លឹបអំពី Neymar ហើយខ្ញុំចង់បានខ្សែបម្រើស្លាបដែលចេះ ប្រើប្រាស់ល្បឿនបានលឿន ដែលក្នុងនោះ Sadio Mane និង Riyad Mahrez គឺ Thomas Muller ព្រមទាំង N’Golo Kante ក៏ជាគោលដៅផងដែរ។អតីតគ្រូបង្វឹកដែលដឹកនាំហូឡង់បញ្ចប់ចំណាត់ថ្នាក់លេខលេខ២ ពានរង្វាន់ World Cup ២០១០ បន្តថាៈខ្ញុំក៏ចង់បាន James Milner ទោះបីរូបគេមានវ័យជ្រេ តែអាចលេងបានមុខងារ ច្រើននិងមានជំនាញជាអ្នកដឹកនាំ។ សម្រាប់ខ្សែការពារវិញគឺ Sergio Ramos និង Mats Hummels ៕
ប្រភពព័ត៍មាន៖ Goal