បរទេស៖ ខ្សែការពារ Daley Blind បានរងឧប្បហេតុជំងឺបេះដូងបន្ទាប់ពីរូបគេដួលនៅលើទីលានប្រកួតអំឡុង ពេលប្រកួតមិត្តភាពកាលពីថ្ងៃអង្គារ។ គួរបញ្ជាក់ថាអតីតកីឡាករក្រុមបិសាចក្រហមរូបនេះភ្លាមៗ ត្រូវបានក្រុមយកគ្រូពេទ្យវេជ្ជសាស្រ្តប្រចាំក្លឹប ប្រញាប់ប្រញាល់បញ្ជូនទៅសង្គ្រោះនិងព្យាបាលយ៉ាងយក ចិត្តទុកដាក់អំឡុងពេលប្រកួតអោយក្លឹបយក្សហូឡង់ Ajax ទល់នឹងក្រុមអាឡឺម៉ង់ Hertha Berlin។
Blind កីឡាករអន្តរជាតិហូឡង់ បានបង្ហាញពីអការៈឈឺចាប់យ៉ាងខ្លាំងនិងបានចង្អុលប្រាប់លើទ្រូងរបស់គាត់ភ្លាមៗ ។ គួរបញ្ជាក់ថា Blind ត្រូវបានធ្វើរោគធ្វើរោគវិនិច្ឆ័យថាមានបញ្ហាជំងឺបេះដូងកាលពីដើមឆ្នាំ២០២០នេះ ខណៈដែលរូបគេបានទទួលការព្យាបាលជាមួយឧបករណ៍ការពារបេះដូង ដើម្បីការពារសុខភាពឱ្យមានភាពប្រសើរឡើងវិញ គោលបំណងវិលត្រឡប់មកហ្វឹកហាត់និងលេងបាល់ទាត់អាជីពបានជាប្រក្រតីមកដល់ថ្ងៃកើតហេតុនេះ។
ទោះយ៉ាងណាកីឡាករវ័យ ៣០ ឆ្នាំរូបនេះកំពុងត្រូវការត្រួតពិនិត្យ និងតាមដានផ្នែកវេជ្ជសាស្ត្របន្ថែមទៀតក្រោយរងផលប៉ះពាល់ពីជំងឺនេះ នៅតង់ទី២ កំលុងពេលប្រកួតមិត្តភាពខាងលើជាមួយ Hertha Berlinខាងលើ មុនពេលក្របខណ្ឌ លីកកំពូលហូឡង់ដំណើរការប្រកួតរដូវកាលថ្មី ៕
ប្រភពព័ត៍មាន៖ Metro
